កំពង់ធំ= នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០បានបែកធ្លាយលោកអនុសេនីយ៍ឯក ឡុង វឿនមេប៉េអឹមស្នាក់ការ បេ០៦ត្រូវប្រជាពលរដ្នរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ចោទប្រកាន់ថា អស់រយ:ពេល២ឆ្នាំកន្លងមកនេះប្រជាពលរដ្ឋដែលរកនេសាទដោយលក្ខណៈគ្រួសារមានការលំបាកណាស់ព្រោះអីតាំងពីលោកឡុងវឿនឡើងកាន់តំណែងជាមេស្នាក់ការមកគឺលោកមិនយល់អំពីស្ថានភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកលំបាកយ៉ាងម៉េចនោះទេ។

ប្រជាពលរដ្ឋបានបន្តទៀតថាជំនាញផ្សេងៗនិងស្ថាប័នផ្សេងៗស្រួលនិយាយគ្នាទេតែចំណែកលោកឡុងវឿនវិញលំបាកនិយាយគ្នាណាស់ព្រោះអីលោកទាពីប្រជាពលរដ្ឋដាក់លបមួយកន្លែង ៧០ម៉ឺនរៀលទៅ ៨០ម៉ឺនរៀលនៅពេលដែលប្រជាពលរដ្ឋសូមអង្វរករសុំអោយចុះនៅត្រឹមតែ៣០ម៉ឺនរៀល លោកឡុងវឿនដាច់ ត្រឹម៤០ម៉ឺនរៀលបើដាក់បានដាក់ចុះបើមិនដាក់បានទេក៏ឈប់ទៅនេះជាការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើលោកអនុសេនីយ៍ឯកឡុងវឿន។

ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២០នេះថាមានប្រជាពលរដ្ឋ ៤០ ភាគរយនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ កំពុងតែរៀបចំផ្តិតមេដៃដើម្បីឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ចំពោះលោកឡុងវឿនដែលកំពុងតែដើរធ្វើព្យុះធ្វើភ្លៀងជាមួយប្រជាពលរដ្ឋសព្វថ្ងៃនេះនៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រង។

លោកអនុសេនីយ៍ឯក ឡុងវឿន បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទកាលពីថ្ងៃទី០១និងខែ វិច្ចិការឆ្នាំ២០២០ថា កាលណាចុះធ្វើការតែងតែប៉ះពាល់ហើយជៀសមិនផុតទេ ! ហើយលោកក៏បានឆ្លើយបដិសេធទៅលើសាច់រឿងដែលប្រជាពលរដ្ឋរងការចោទប្រកាន់មកលើរូបលោកផងដែរ ថា លោកមិនបានជំរឹតទាលុយពីពលរដ្នដូចការចោតប្រកាន់ទេ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋសូមឱ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់ចំពោះករណីខាងលើនេះ ព្រោះអីពួកគាត់រងការប្រមាថមើលងាយពីសំណាក់លោកឡុងវឿនអស់រយៈពេល ២ ឆ្នាំមកហើយប្រជាពលរដ្នសំណូមពរទៅលោកឧត្តមសេនីយ៍ត្រី ហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំនិងលោក សុខ លូ អភិបាលនាយគណៈអភិបាលខេត្តកំពង់ធំ មេត្តាជួយមើលទង្វើរបស់លោកឡុងវឿនផងទាន។

