កំពង់ធំ= លោកនាយខណ្ឌរដ្នបាលជលផលខេត្តកំពង់ធំហាក់ដុចជាបណ្ដែតបណ្ដោយអោយមន្ត្រីផ្នែករដ្នបាលជលផលផាត់សណ្ដាយ លោកយ៉ាន់ វិសាក់ហៅសែខ្លាំងពេកហើយ មិនសូវឃើញចុះបង្ក្រាបបទល្មើសនោះទេធ្វើអោយបទល្មើសនេសាទកើតមានអនាធិបតេយ្យ !គណៈរដ្នមន្ត្រីជំនាញចុះបង្ក្រាបដោយគ្មានប្រសិទ្ធភាព។

  កាលពីថ្ងៃទី១ ខែវិច្ឆការ ឆ្នាំ២០២០ ស្រុកកំពង់ស្វាយ ឃុំផាតសណ្ណាយ ខេត្តកំពង់ធំប្រជាពលរដ្ឋនេសាទបានប្រាប់ភ្នាក់ងារសារព័ត៌មានយើងខ្ញុំថា÷មានឈ្មួញដុះស្លែមុខដ៏ដែលៗ  ១.ឈ្មោះ ចែសុង ជាជនជាតិវៀតណាម រស់នៅភូមិឆ្នុកទ្រូ។  ២.ប្រពន្ធលោក មេឃុំផាត់សណ្ដាយ រស់នៅឃុំ ផាត់សណ្ដាយ។  ៣.ចែ ង៉ា រស់នៅឃុំ ផាត់សណ្តាយ សុទ្ធតែជាឈ្មួញដុះស្លែដ៏មានឥទ្ធិពល កាងបទល្មើសនេសាទ របាំងសាច់ញឹកក្រហមខៀវ ទាំងរដូវបិទនេសាទនិងរដូវបើកនេសាទ ដែលស្ថិតនៅចំណុច ១.ក្រឡុកបាយក្អែក ២.បឹងធំ  ៣.កំពងស្វាយលើ  ៤.កំពង់ស្វាយក្រោម ដោយមានការបើកដៃពីលោក យ៉ានវិសាក់ ហៅ សែ នាយផ្នែកសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្តាយ ជាអ្នកបើកដៃនិងបិទបាំង ឈ្មួញកាងបទល្មើសដុះស្លែមុខដដែលៗនិងត្រូវជាមិត្តភក្កិ អោយប្រព្រឹត្តបទល្មើសយ៉ាងរលូន រាល់ពេលដែលចុះបង្ក្រាបម្ដងៗគ្រាន់តែធ្វើលំៗលេងៗដើម្បីបំភ័ន្តភ្នែកថ្នាក់លើតែប៉ុណ្ណោះ។

  លោក​ យ៉ាន វិសាក នាយផ្នែករដ្នបាលជលផលផាតសណ្ដាយមិនអាចសុំការបំភ្លឺបានទេជុំវិញបទល្មើសកំពុងកើនឡើងនេះ ​ដោយយើងតេទូស័ព្ទជាច្រើនដងតែមិនចូល ទោះយ៉ាងណាយើងរងចាំការបកស្រាយគ្រប់ម៉ោងធ្វើការ។

ចំណែក លោក ហម  ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ វិញសង្ងំស្ងាត់ឈឹង ហាក់ដូចជាមិនសូវមានចំណាត់ការនោះទេ មើលទៅដូចជាត្រូវដងត្រូវផ្លែគ្នាល្អណាស់៕