ខេត្តសៀមរាប=តាមប្រភពព័ត៏មានបានអោយដឹងថានៅ ថ្ងៃទី០២ខែវិច្ចិការ ឆ្នាំ២០២០ បទល្មើសនេសាទឆ្នុកបានកើតឡើងយ៉ាងព្រង់ព្រាតនិងយ៉ាងអាណាធិបតេយ្យពេញផ្ទៃទឹកនៅក្នុងឃុំអន្លង់សំណរស្រុក ជីក្រែង ខេត្តសៀមរាប ។
ប្រភពរាយការណ៍បានបញ្ចាក់ច្បាស់ថាបទល្មើសដាក់ឆ្នុកចាប់ពីកំពង់ឃ្លាំង អណ្លង់សំណរ ក្នុងស្រុកជីក្រែង ចាប់ពី ចំណុចកោះផ្ដៅ ចំណុចវេហា ចំណុចភូមិថ្មី ចំណុចព្រៃគុក ចំណុចចងសេះ សុទ្ធតែមានពន្លឺភ្លើងឆ្នុក ដូចជាទីក្រុងហុងកុងមិនក្រោមពី ៧០០ ឆ្នុកនោះទេ ក្នុងឆ្នុកមួយបង់ឱ្យអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបចំនួន ២៥ ម៉ឺនរៀលទៅ៣៥ម៉ឺនរៀល។


បើតាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអន្លង់សំណរ វិញបានឲ្យដឹងថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ផាត់ ផៃ ជានាយរងទេគឺបទល្មើសប្រើប្រាស់ឧបករណ៍ឆ្នុកភ្លើងពណ៌បៃតង មិនអាចកើតឡើងយ៉ាងរាលដាលឡើយ។


តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ផាត់ ផៃ ជានាយរងតែងតែប្រមូលលុយពីបទល្មើសនេសាទយ៉ាងសុខស្រួលដោយប្រើលោក គាំង សុកុមា ជាអ្នកដើរប្រមូលពីបទល្មើសឆ្នុក ជាក់ស្តែងបច្ចុប្បន្ននេះបទល្មើសនេសាទប្រើឧបករណ៍ឆ្នុកភ្លើងពណ៌បៃតង លើផ្ទៃទឹកបឹងទន្លេសាប ឃុំអន្លង់សំណ ស្រុកជីក្រែង កំពុងក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនិងបក្ខពួក។


ពលរដ្នអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងស្រុកជីក្រែងជាបន្ទាន់។


លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបបានផ្ដល់បទសម្ភាសត្រឹមតែ៦មាត់ប៉ុណ្ណោះថា (ខ្ញុំជាប់រវល់ប្រជុំ )រួចក៏បិតទូស័ព្ទទៅវិញដោយមិនបានបំភ្លឺជុំវិញការចោតប្រកាន់របស់ពលរដ្នក៏ដូចជាមហាជនដែលកំពុងរងចាំការបំភ្លឺនេះឡើយ តែទោះយ៉ាងណាអង្គភាពយើងរងចាំការបកស្រាយពីលោក កើត គា គ្រប់ម៉ោងធ្វើការ ៕