សៀមរាប= ក្រោយពីប្រជាពលរដ្នផ្ទុះកំហឹងរឿងក្រុមជំរឹតទាប្រាក់ជារឿយៗរួចមកក៏បានដាក់ពាក្យបន្ដឹងទៅសមត្ថកិច្ចនិងតុលាការអោយចាត់ការក្រុមទាំងនោះតាមច្បាប់។

ស្រាបតែដល់ថ្ងៃទី៣ វិច្ចិការ ឆ្នាំ២០២០លិចលឺពាក្យពេជនិយាយខ្សិបខ្សៀវគ្នាថា លោក អ៊ុង ចម្រើន បានអោយមនុស្សរត់ការបិតបាំងអំពើលាមករបស់ មិនអោយមានចំណាត់ការតាមច្បាប់ ធ្វើអោយបុគ្គលរូបនេះមានសេរីភាពនិងអាចដើរហើរធ្វើសកម្មភាពដដែល។

ពលរដ្នក៏បានរឹះគន់ថា ប្រសិនបើលោកប្រធានមន្ទីរកសិកម្ម និងលោកនាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាបនៅតែប្រើបុគ្គលឈ្មោះ អ៊ុងចម្រើន ដើរធ្វើភ្លៀងធ្វើផ្គរទៀតនោះមានន័យពិតប្រាកដណាស់ថា ជាអ្នកនៅពីក្រោយនៃការប្រើមនុស្សគ្មាន តួនាទី គ្រប់ក្របខណ្ឌ មកធ្វើកាប្រមូលរផលប្រយោជន៍អោយខ្លួន ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាបបានផ្ដល់បទសម្ភាសនៅថ្ងៃទី៤ ខែវិច្ចិការ ឆ្នាំ២០២០នេះថា លោកកំពុងតែស្រាវជ្រាវ ពីបុគ្គលឈ្មោះ អ៊ុង ចម្រើន នេះថា ហេតុអ្វីបានជាលោក អ៊ុងចម្រើន ហ៊ានប្រឈ្មោះជាមន្រ្ដីបណ្ដែត ព្រោះខ្ញុំពុំមានមន្រ្ដីបណ្ដែតទេ ដូច្នេះយើងកំពុងអោយប៉ុស្ដិស្រាវជ្រាវពី ការដឹកឈើពីណាទៅ និង បើដឹងថាបុគ្គលនេះយកឈ្មោះអង្គភាពរដ្នបាលព្រៃឈើទៅប្រើនោះយើងនិងចាត់ការតាមច្បាប់។


