(កំពង់ធំ) ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ ២០២០ក្ដៅៗល្បីឈ្មោះឡា លីន ជាទាហានជើងទឹកឈរជើងនៅភ្នំពេញ ប៉ុន្តែឥឡូវនេះមកប្រចាំការរកសុីប្រមូលទិញឈើដែលដឹកចេញពីព្រៃឡង់នៅតំបន់99 ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ប្រជាពលរដ្ឋបានរិះគន់ថាឈ្មោះឡា លីន ថាទាហានជើងទឹកមករកស៊ីបទល្មើសព្រៃឈើនៅភូមិសំអោងក្នុងឃុំមានរិទ្ធដោយដឹកឈើទាំងអស់ចេញពីព្រៃឡង់ ! ប្រជាពលរដ្ឋបានបន្តទៀតថាលោកឡា លីនសព្វថ្ងៃនេះកំពុងតែយកតួនាទីនឹងឡានដែលពាក់ស្លាកលេខ ខ ម មកធ្វើសកម្មភាពរកសុីបទល្មើសព្រៃឈើនៅតំបន់ 99 ឡើងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មិនហ៊ានបង្ក្រាបព្រោះខ្លាចអំណាចលោកឡា លីន ជាទាហានជើងទឹកនៅឯភ្នំពេញតែបច្ចុប្បន្ននេះមកលាក់ខ្លួននៅស្រុកសណ្ដាន់។

ពលរដ្ឋបានបន្តទៀតថាឈើលោកឡា លីន ប្រមូលទិញដាក់ឡាននិងគោយន្តកន្ត្រៃរបស់ឈ្មួញដែលមកពីស្រុកតាំងគោក ស្រុកបារាយណ៍និងលក់ឲ្យឡានធំៗ រីឯចំណែកសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មិនហ៊ានក្អកទេព្រោះអីលោកឡា លីន បានយកលុយទៅបិទមាត់អស់ហើយ

ពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនធំដែលរស់នៅក្នុងស្រុកសណ្ដាន់សូមសំណូមពរទៅអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសូមមេត្តាដាក់ការស៊ើបអង្កេតជំពោះលោកឡាលីនដែលជាទាហានជើងទឹកឈរជើងនៅឯភ្នំពេញប៉ុន្តែសព្វថ្ងៃនេះមកលាក់ខ្លួនបំផ្លាញព្រៃឡង់នៅស្រុកសណ្ដាន់ខេត្តកំពង់ធំផង។

