សៀមរាប/= សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ក្នុងចំណោម ៣ នាក់ ដែលជាក្រុមចោរគោះផ្ទះប្រជាពលរដ្ឋ
នៅវេលាម៉ោងជាង ២២ យប់ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុច ដេប៉ូលក់គ្រឿងសំណង់ ក្បែរអាងចម្រោះទឹកកខ្វក់ ក្នុងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត

សៀមរាប កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ ២ នាក់ ក្នុងចំណោម ៣ នាក់ ដែលពាក់ព័ន្ធ ករណីគាស់ និង លួចយកសម្ភារៈ ដោយប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក ឡុចស៊ិស

470 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 2D-6061 ធ្វើសកម្មភាព ។ ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យ ចំនួន៣នាក់ ឃាត់ខ្លួនបាន២នាក់ ដែលតែងធ្វើសកម្មភាព ប្រើប្រាស់រថយន្តឡិចស៊ីស 470 ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2D-6061 ចូលទៅគាស់ផ្ទះ លួចយកសម្ភារៈប្រជាពលរដ្ឋ មួយកន្លែង នៅត្រង់ចំណុចដេប៉ូលក់គ្រឿងសំណង់ ក្បែរអាងចម្រោះទឹកកខ្វក់ ស្ថិតនៅភូមិកន្ត្រក់ សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប ។ ពាក់ព័ន្ធករណី ខាងលើ នេះ សមត្ថកិច្ចជំនាញបានកំពុងសួរនាំ ដើមី្បកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕