ខេត្តកំពង់ធំ=ខណះជិតបោះត្នោតជ្រើសរើសតំណាងរាស្រ្ដជនឆ្លៀតឱកាសមួយក្រុមសម្រុកជួលអ្នកភូមិអោយកាប់រាន់បំផ្លាញព្រៃឡង់វាទយកដីជាច្រើនហិចតាស្ថិតនៅត្រង់ចំនុច ទូលតាម៉េត ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនៅមិនឆ្ងាយពីស្នាកការបរិស្ថានអូរក្រពើក្រោមត្រឹមតែ៦គីឡូម៉ែត្រតែប៉ុណ្ណោះសកម្មភាពកាប់បំផ្លាញវាទយកដីព្រៃ ដោយប្រើប្រាស់រណាយន្ដនិងកាំបិត ពូថៅ ជាដើម។

  តាមប្រភពពីអ្នកស៊ីឈ្នួលកាប់ព្រៃបានប្រាប់អ្នកសារព័ត៏មានថា ពួកគាត់កាប់ព្រៃអោយថៅកែ ឈ្មោះ ពេក កន ជាប្រពន្ធ និងប្ដីឈ្មោះ ឈឹមត្រេង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើយោងតាមប្រភពអ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកសារព័ត៏មានបានអោយដឹងថា លោក ជនជីន មេស្នាក់ការបរិស្ថានអូរក្រពើក្រោម អសមត្ថភាពមិនបង្រ្កាប់បទល្មើសទុកអោយ ឈ្មោះ ពេក កន ជាប្រពន្ធ និងប្ដីឈ្មោះ ឈឹមត្រេង កាប់ព្រៃវាទយកដីព្រៃលក់យ៉ាងអាណាធិតេយ្យដោយមានការជ្រុំជ្រែងជួយទំនុកបំរុងពីខ្នងបង្អែកធំៗក្នុងខេត្តកំពង់ធំ ។

អង្គការឃ្លាំមើលបទល្មើសព្រៃឈើ នឹងអ្នកសារព័ត៌មាន ប្រជាពលដ្នស្នើរសុំអោយ លោក ងួន រតនះ អភិបាលខេត្តកំពង់ធំ ជួយទប់ស្កាត់និងមានវិធានការលើជនបំផ្លាញព្រៃឡង់ផងទាន! ពលដ្នសួរថាតើលោកលោក តុបកក្ដដា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំបានដឹងរឿងនេះដែរឬទេ?បើដឹងតើលោកមានចំណាត់ការយ៉ាងណាចំពោះលោក ជនជីន ប្រធានស្នាក់ការបរិស្ថានអូរក្រពើក្រោម?។

អង្គភាពសារព័ត៏មានយើងមិនអាចសុំការបំភ្លឺពីរលោកស្រី ពេកកន និងលោក ឈឹមត្រេង និងអ្នកជាប់ពាក់ព័ន្ធបាននៅឡើយទេនៅពេលនេះដោយសារពុំមានលេខទូរសព្ទតែយើងអង្គភាពយើងនឹងរង់ចាំការបំភ្លឺពីអស់លោកគ្រប់ម៉ោងធ្វើការ។

  អង្គភាពយើងខ្ញុំផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនានិងមិនបានមួលបង្កាច់បុគ្គលណាមួយឡើយជាពិសេសចង់ថែរក្សាអភិរក្សព្រៃឡង់ឲ្យនៅឋិតឋេរមិនឲ្យធ្លាក់ក្រោមដៃជនឆ្លៀតឱកាសណាមួយឡើយ។ព័ត៏មានបឋម