ខេត្តពោធិ៍សាត់ -កំពង់ធំ÷ តើលោកស្រី វណ្ណី មានអំណាចនិងឥទ្ធិពលអ្វីបានជាអាចបញ្ជាមន្ត្រីជំនាញនិងមន្ត្រីមានសមត្ថកិច្ចមួយចំនួនឲ្យមានគំនិតបំភ្លេចបំផ្លាញសម្បត្តិធម្មជាតិតាមគំនិតរបស់ខ្លួនក្នុងការរកស៊ីដឹកជញ្ជូនលៀសរាប់សិបតោនក្នុងមួយថ្ងៃៗ យកទៅលក់ចែកចាយតាមបណ្ដាខេត្តនិងដឹកយកទៅលក់តាមបណ្ដាប្រទេសជិតយ៉ាងរលូនដូច្នេះ?

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរិះគន់ទៅលើមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនដែលស៊ីប្រាក់រាស្ត្រតែបម្រើផលប្រយោជន៍ឲ្យឈ្មួញមួយក្តាប់តូចព្រោះតែលាភសក្ការៈផ្ទាល់ខ្លួនមិនខ្លាចការបាត់បង់ធនធានធម្មជាតិ ក្បត់តួនាទី កាតព្វកិច្ច ជាអ្នកថែរក្សា ទប់ស្កាត់បង្ក្រាប ការពារ និងលក់ឧត្តមគតិឲ្យឈ្មួញមួយក្តាប់តូចជាន់ឈ្លីបាត់បង់នូវតម្លៃជាអ្នកស្រឡាញ់ថែរក្សា អភិរក្សសម្បត្តិធម្មជាតិស្ទើរតែរលាយសាបសូន្យ។


ប្រជាពលរដ្ឋបានលើកឡើងថាបើមន្ត្រីជំនាញនិងសមត្ថកិច្ចគ្មានឆន្ទៈក្នុងការទប់ស្កាត់បង្ក្រាបនិងថែរក្សាសម្បត្តិធម្មជាតិទេមិនបាច់ចុះមកទេ។ទោះបីចុះមកបង្រ្កាបដល់ទីតាំងបទល្មើសក៏គ្រាន់តែធ្វើការលំៗ តែតែ ស្ករៗ ម៉ាម៉ា យកតែ សូង តែប៉ុណ្ណោះរួចហើយធ្វើរបាយការណ៍ភូតភរគ្រាប់កុហកថ្នាក់លើ ចំណែកថ្នាក់លើវិញងប់ងល់និងរបាយការណ៍ភូតភរកុហកពីរមន្ត្រីគ្រាប់ល្ពៅស្រឡាញ់តែតុ កៅអី ការិយាល័យម៉ាស៊ីនត្រជាក់ជឿជាក់ងប់ងល់រហូតក្លាយជាមន្ត្រីជើង 10 ! បើតែបែបនេះមុខតែរលាយគ្មានសល់អ្វីសម្រាប់កូនចៅហូបចុកទៅថ្ងៃក្រោយឡើយ។


ជាក់ស្ដែងនៅជាប់ព្រំប្រទល់ ខេត្តកំពង់ធំ ពោធិ៍សាត់ មានបទល្មើសជាច្រើនប្រភេទដូចជា ១ – ទីតាំងរាវលៀសស្ងោរនិងលៀសចំណីទា ស្ថិតនៅ មុខថ្គោលកំពង់លួង ក្រចាប់ ស្រុក ក្រគរ ខេត្តពោធិសាត់ និងឆ្នុកទ្រូង រួចហើយយកមកឡើងនៅកំពង់លួង
២-ទីតាំងដាក់ឆ្នុកនៅកំពង់លួងកំពង់ប្រាក់ ខ្ទមលោកយាយ កោះក្អែក ខេត្តពោធិសាត់ ។ រីឯបទល្មើសផ្សេងទៀត មានរបាំងលប(បរ) ក្រឡាញឹកបន្តកន្ទុយគ្នា ប្រវែងបណ្ដោយពី៥០០ ម៉ែត្រទៅជាង១០០០ម៉ែត្រ រាប់មិនអស់។

រីឯទន្លេឆ្មាដែលជាបឹងអភិរក្សធនធានមច្ឆាជាតិក៏(ត្រូវបានគេលួចរាវលៀសដែរ នេះបើតាមការអះអាងពីមន្ត្រីជំនាញ)និងប្រជាពលរដ្ឋរាយការណ៍ជាក់ស្ដែង។
ពលរដ្ឋស្នើឱ្យឯកឧត្តម ឌិតទីណា មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្ដា បញ្ជាកម្លាំងជាបន្ទាន់ដើម្បីទប់ស្កាត់នូវបទល្មើសទាំងនេះផងបើមិនដូច្នោះទេធនធានធម្មជាតិនិងរលាយបាត់បង់ក្រោមស្នាដៃឈ្មួញមួយក្តាប់តូចជាមិនខាន។