ខេត្តកំពង់ធំ÷ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហមប្រវែង២១.២៥គីឡូម៉ែត្រ ពីឃុំសណ្តាន់ ទៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្ត្តកកំពង់ធំ។




ក្នុងឱកាសនោះក៏មានអំណោយ
ចែកជូនប្រជាពលរដ្នចំនួន៧០០គ្រួសារ នៅភូមិស្រែ វាល២០០គ្រួសារ នឹងភូមិសណ្តាន់ចំនួន៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន អង្ករមួយបេតូច ត្រីខរមួយយួរ ទឹកត្រីមួយយួរ ទឹកសុីអ៊ីវមួយយួរ មីរយើងមួយកេះ៕









