ពលរដ្ឋងាយរងហានិភ័យប្រមាណ៤០គ្រួសារបានទទួលស្បៀងសង្គ្រោះរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត
(កំពង់ធំ) ៖ លោកអភិបាលស្រុកស្ទោងបានលើកឡើងថាគម្រោងផ្នែកសេវាសង្គមនិងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្បៀងសង្គ្រោះជូនពលរដ្ឋងាយរងហានិភ័យប្រមាណ៤០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៦។ លោកបានបន្ថែមថាជាមួយនឹងគម្រោងថវិកាមូនិធិឃុំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំ គម្រោងផ្នែកសេវាសង្គមនិងបរិស្ថាន នេះកាន់តែមានអាទិភាពបំផុតមួយសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសជួយសម្រួបដល់ពលរដ្ឋងាយរងហានិភ័យថែមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះថែមទៀត។ ជាមួយគ្នានេះលោកបានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ ត្រូវតាមដានដល់សុខទុក្ខពលរដ្ឋបានជាប់ជាប្រចាំ ជាមន្ត្រីសកម្ម ដែលនៅរួមរស់រួមសុខទុក្ខ និងយល់ពីបញ្ហា ព្រមទាំងតម្រូវការជាអាទិភាព…
ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ប្រគល់ទង់ ជូនដល់យុវជនក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦
(កំពង់ធំ)៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ទង់ជូនដល់ក្មួយៗសមាជិក សមាជិកាក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីត្រៀមចូលរួមការប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្ដម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗក្រុមភ្លេងកាយរឹទ្ធិ ដែលបានចំណាយពេលវេលាហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ប្រកបដោយវិន័យ ការទទួលខុសត្រូវ និងសាមគ្គីភាព ដើម្បីតំណាងឱ្យខេត្តកំពង់ធំចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ដែលជាក្រុមភ្លេងទី១ មុនគេបង្អស់របស់ខេត្តកំពង់ធំចូលរួមនៅក្នុងការប្រកួត។ ឯកឧត្ដមបានមានប្រសាសន៍ថា ការចូលរួមប្រកួតនាពេលនេះ មិនត្រឹមតែជាការបង្ហាញពីសមត្ថភាព…
លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ និងក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនពិរុទ្ធជនក្នុងពន្ធនាគារ
(កំពង់ធំ)÷ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក កែ ប៊ុនហួរ ប្រធានពន្ធនាគារខេត្តលោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ និងលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនដល់ពិរុទ្ធជនក្នុងពន្ឋនាគារ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ លោកជំទាវ ស៊ឹម…
ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខ
ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនាថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៦ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបដែលដឹកនាំដោយ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បាននិមន្តនាំយកស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់ដែលជាចូលរួមរបស់ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត រួមជាមួយសប្បុរសជន ដែលចូលរួមមានដូចជា វិទ្យុទាក់ទង. ថ្នាំពេទ្យ .កាហ្វេកញ្ចប់. មី. គ្រឿងភ្លើងសូឡា . ផៅវើប៊ែង(Power Bank) ទឹកសុទ្ធ រួមនិងថវិកាទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ក្នុងនាមព្រះមន្ត្រីសង្ឍខេត្តសៀមរាប…
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ខ្នងបន្ថែមទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម…
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ (កំពង់ធំ)៖ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃការស្ថាបនាផ្លូវចំនួន២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន២ខ្សែ ក្នុងឃុំសាលាវិស័យ…
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិដែលមានក្នុងមូលដ្ឋានខ្លួន
ក្នុងឱកាសដឹកនាំកិច្ចពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ មិនត្រូវមានកើតឡើងទៀតឡើយ នៅក្នុងតំបន់ការពារដោយបរិស្ថាន រដ្ឋបាលព្រៃឈើ ធនធានទឹក តំបន់អង្គរ ជាពិសេសនៅតាមមូលដ្ឋានរបស់ខ្លួន។ លោក អុឹង គឹមលាង បានបញ្ជាក់ថា គ្រប់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះរូបភាពណាក៏ដោយ។ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាប ក៏ជាបញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបានតាមចំណុចគោលដៅរៀងខ្លួន។…
គណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខេត្តកំពង់ធំ
គណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខេត្តកំពង់ធំ វាយតម្លៃអំពីជោគជ័យនៃការបង្ក្រាបបទល្មើសនេសាទ នៅក្នុង៖ ភូមិសាស្ត្រខេត្ត មានការថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ បូកសរុបវាយតម្លៃ អំពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបើកនេសាទ ឆ្នាំ២០២៥-២០២៦ នាពេលកន្លងទៅ និងដាក់ចេញនូវវិធានការបន្ត នាពេលរដូវបិទនេសាទឆ្នាំ ២០២៦…
អាជ្ញាធរ និងមន្ត្រីជំនាញ បញ្ជាក់ពីមូលហេតុនៃករណីត្រីងាប់នៅបឹងតាមោកនិងបានដាក់ចេញវិធានការសង្គ្រោះបន្ទាន់ភ្លាមៗ
ត្រីងាប់ជាច្រើនក្បាលនៅតំបន់បឹងតាមោក មន្ត្រីជំនាញបានពិនិត្យ និងវាយតម្លៃ យ៉ាងល្អិតល្អន់ថា បណ្តាលមកពីកត្តាគ្រោះធម្មជាតិ មិនមែនកើតឡើងដោយសារបទល្មើសនេសាទ ឬការបំពុលនោះឡើយ ការសន្និដ្ឋានបែបនេះ បន្ទាប់ពី លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំជំនាញជលផល និងកងកម្លាំង សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ចុះពិនិត្យទីតាំង ត្រីងាប់ជាច្រើនក្បាលនៅតំបន់ខាងលើ។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង បានពន្យល់ថា មូលហេតុចម្បងដែលនាំឱ្យត្រីងាប់ គឺផ្ដើមចេញពីស្ថានភាពអាកាសធាតុក្ដៅខ្លាំង និងហប់…
