សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់បន្ទាប់ពីវាយជនរងគ្រោះរឿងលួចទូរស័ព្ទ
សមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់បន្ទាប់ពីវាយជនរងគ្រោះរឿងលួចទូរស័ព្ទ កំពង់ធំ = សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានយកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាលនិងចំថ្ពាល់លើផ្ទៃមុខបណ្តាលអោយរបួសជាទម្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៥១នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ កា ច្រឹក ភេទប្រុសអាយុ ៥១ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានមុខជារបរកម្មករ ( ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន)បានវាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ នួន…
