រថយន្ដដឹកអាកុលបុកបង្គោលភ្លើងឆ្លងចរន្តឆេះខ្លោចតៃកុងឡាន ស្លាប់យ៉ាងអាណោចអាធម្ម
កំពង់ធំ៖ ពិតជាគួរអោយអាណោចអាធ័មមែន តៃកុងឡានងងុយដេក បើករ៉េចង្កូតបុកបង្គោលភ្លើង ឆ្លងចរន្តអគ្គីសនីយក្នុងឡាន បង្ករឲ្យឆេះឡានរួមទាំងអាកុលក្នុងឡានពេញ បណ្តាលឲ្យភ្លើងឆេះតៃកុងឡាន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២៣ និង៤៥ នាទីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ត្រង់គីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកស៊ីណា មួយគ្រឿង កំពុងតែបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ០៦ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែ រថយន្តរ៉េចង្កូតពេញ ផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង…
