បែកធ្លាយរឿងមិនប្រក្រតីរបស់ភូមិបាលស្រុកស្ទោងជុំវិញការចេញប្លងដីយកថ្លៃកប់ពពក
កំពង់ធំ =ប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឹះគន់ទៅលើសំណងអត់ច្បាប់ សំណង់ធ្វើលើចំណីផ្លូវ សំណង់សាងសងលើដីរដ្ន ដែលកំពុងសាងសងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ថាដោយសារតែលោក លឹមប៊ុនហេង ប្រធានការិយាល័យភូមិបាលជាអ្នកអនុញាតិ ទើបសំណងទាំងនេះអាចសាងសងបានយ៉ាងរលូន។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានបន្ដថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង នៅពេលដែលពលរដ្នលក់ដីធ្លីម្ដងៗទាមទាលុយពីពលរដ្នក្នុងការរត់ការធ្វើប្លងកម្មសិទ្ធិច្រើនៗ ជាហេតុធ្វើអោយពលរដ្នរអូរទាំជាខ្លាំង ទទឹមនិងការឹះគន់នេះពលរដ្នថា លោក លឹម ប៊ុនហេង មានផ្ទះតំលៃជិត១០ម៉ឺនដុល្លា មានឡាន៥៧០ចំនួន២គ្រឿង ក្នុង១គ្រឿងតំលៃជាង១០ម៉ឺនដុល្លា !សួរថាតើលោក លឹម ប៊ុនហេងមានប្រាក់ខែប៉ុន្មានក្នុង ឋានះជាប្រធានការិយាល័យភូមិបាល ពលរដ្នស្នើរសុំអោយ…
