Month: April 2020

ក្រោយរឹបអូសត្រាក់ទ័រ២គ្រឿងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លូនអ្នកស៊ីឈ្នួលបើកគ្រឿងចក្រ២នាក់ ធ្វើតាមអ្នកបញ្ជានៅភ្នំពេញ

សៀមរាប ៖ ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុងស្រុកជីក្រែងហើយចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងរួចមក សមត្ថកិច្ច្ចចម្រុះបានឈានដល់ឃាត់ខ្លួនអ្នកស៊ីឈ្នួលបើកត្រាក់ទ័របានពីរនាក់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ជាកន្លែងដែលប្រព្រឹត្តបទល្មើស។ នៅល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០នេះបើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ លោក ភោគ វីរ: បានឲ្យដឹងថា កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាម្ចាស់គ្រឿងចក្រមាន ឈ្មោះ អ៊ិន ហេង ភេទប្រុស រស់នៅ ភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងឈ្មោះ…

ក្រុមអ្នកតវ៉ាជាង២០០នាក់ទាមទាអោយតុលាការខេត្តសៀមរាបដោះលែង លោក ឌីម សួនណាត

សៀមរាប៖ ក្រុមអ្នកតវ៉ាសុទ្ធតែជាអ្នកសិល្បៈល្បីៗឈ្មោះ ជាង២០០នាក់ បានទាមទាអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា ក្នុងនោះមានអ្នកនាង ខាត់ សុឃីម តំណាងប្រជាពលរដ្ឋជាង២ពាន់គ្រួសារបាន ផ្ទុះការតវ៉ាទ្រង់ទ្រាយធំលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាប ហេតុការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ ការផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាបគឺទាមទារអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា Enarita បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង៩ខែ រួចមកហើយ ទោះបីយ៉ាងណា…

មន្ទីរកសិកម្មខេត្តកំពង់ធំដាស់ទឿនដល់ម្ចាស់កសិដ្ឋានបើសង្ស័យថាមានជំងឺឆ្លងត្រូវរាយការណ៍ដល់ក្រុមជំនាញជាបន្ទាន់

កំពង់ធំ៖ ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា…

មន្ទីរកសិកម្មខេត្តកំពង់ធំ ជំរុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារ

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានដឹកនាំមន្រ្តីជំនាញសុខភាពសត្វ ចុះពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក ប៉ែន វណ្ណរិទ្ធ លើកឡើងថា ក្នុងនាមក្រសួងកសិកម្ម ដែលមានមន្ទីរកសិកម្ម ជាសេនាធិការ កំពុងធ្វើការយ៉ាង ជិតស្និតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសមន្រ្តីជំនាញសុខភាពសត្វ តែងតែចុះទៅពិនិត្យ នៅតាមទីតាំងចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារខ្នាតតូច និងជាម្ចាស់កសិដ្ឋានខ្នាតតូច និងមធ្យម…

ឃាតខ្លួនក្រុមញៀនល្បែងស៊ីសង១១នាក់និងសម្ភារះល្បែងមួយចំនួន

សៀមរាប = កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាប់ក្រុមញៀនល្បែងស៊ីសងដោយឃាតខ្លួនមនុស្ស១១នាក់និងសម្ភារះល្បែងមួយចំនួន ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាប់ល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរ)ខុសច្បាប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ (ក្រឡុក នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។ សមត្ថកិច្ចបានអោយដឹងថា ជាលទ្ធផល ឃាត់អ្នកលេងបានចំនួន១១នាក់:ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ រស់នៅភូមិអញ្ចាញ…

ស្ពានថ្មមួយចំណាយថវិកាអស់ជិត៤០ម៉ឺនដុល្លាររួចមកហើយ បានផ្អាកដំណើរការ ព្រោះតែខ្វះកញ្ចប់ថវិកា ដើម្បីបញ្ចប់លើគម្រោងសាងសង់ស្ពាន

កំពង់ធំ៖ ព្រះគ្រូចៅអធិការ និងគណៈកម្មាការអាចារ្យវត្ត បានអំពាវនាវ ដល់សប្បុរសជននានាទាំងនៅទីជិត និងទីឆ្ងាយទាំងអស់ ចូលជាបច្ច័យ ដើម្បីបានដាក់អោយដំណើរការសាងសង់ស្ពានថ្មមួយឆ្លងកាត់ដងស្ទឹងសែនស្ថិតនៅក្នុង ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់បំរើអោយវិស័យព្រះពុទ្ធសាសនា និងវិស័យសាធារណៈនានាជាច្រើនទៀត ជាពិសេស សម្រាប់តភ្ជាប់ដង្ហើមសេដ្ឋកិច្ចគ្រួសារ នៅក្នុងតំបន់នោះ អោយមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត។ ស្ពាននេះត្រូវបានសាងសង់ឡើង ក្រោមការផ្តួចផ្តើមគំនិត និងដឹកនាំការសាងសង់ ដោយព្រះគ្រូចៅអធិការ និងគណៈកម្មាការអាចារ្យវត្ត « កំពង់ស្វាយ » ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយសប្បុរសជននានា ដែលបានបរិច្ចាគធនធានថវិកា ជួយដល់ដំណើរការសាងសង់ស្ពាននោះ…

សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការក្ដៅចុះបង្ក្រាបបទល្មើព្រៃឈើរយៈពេលពីរថ្ងៃរឹបអូសសម្ភារះកែឆ្នៃ និងឈើចំរុះជាច្រើនម៉ែត្រគូប

កំពង់ធំ៖ នៅថ្ងៃទី២១និង២២ ខែ មេសាឆ្នាំ២០២០លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មនិងមានការសម្របសម្រួលដោយលោកសាយ វាសនា ព្រះរាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងអារច្រៀកឈើខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជាលទ្ធផលបង្ក្រាបថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឈើ និង សម្ភារះមួយចំនួនរួមមាន៖ ១- ឈើអារក្រៅលំដាប់ថ្នាក់ប្រភេទ(ចំបក់)ចំនួន៣៧៦សន្លឹក ស្មើនឹង០៤ ម3៧៨៧ ។ ២-…

កម្លាំងអាវុធហត្ថខេត្តកំពង់ធំចុះបង្រ្កាប់ទីតាំងអាច្រៀកឈើ៦ទីតាំងនៅស្រុកបារាយ៍ សន្ទុក

ក កំពង់ធំ៖ ថ្ងៃទី២២ ខែ មេសាឆ្នាំ២០២០លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំកម្លាំងកងរាជអាវុធខេត្តសហការជាមួយនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម អាវុធហត្ថស្រុកបារាយណ៍ ស្រុកសន្ទុក ចុះបង្ក្រាបទីតាំងអារច្រៀកឈើខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោក ឃុន ប៊ុនហូ បានអោយដឹងថាការចុះបង្រ្កាប់ទីតាំងខាងលើនេះ កម្លាំងយើងបាន រឹបអូសឈើហុបមូលចំនួន ក្តាចំនួន ឈើឃ្នាបមួយចំនួន និងរឹបអូសម៉ាស៊ីនអាច្រៀកឈើ០២គ្រឿង​ វត្ថុតាងទាំងនេះនៅមិនទាន់វាស់វែងនៅឡើយ​ ដោយសារការបង្ក្រាបមិនទាន់ចប់និងប្រមូលដឹកមិនទាន់អស់…

អាជ្ញាធរខេត្តកំពង់ធំបើកប្រត្តិការទ្រង់ទ្រាយធំចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក

កំពង់ធំ៖ ដីព្រែលិចទឹកត្រូវបានក្រុមល្មើសលួចឈូសឆាយរាងរាល់ឆ្នាំ បើទោះបីមានការបង្រ្កាប់និងចាប់យកគ្រឿងចក្រជាច្រើនមកហើយក៏ដោយក៏បទល្មើសទាំងនោះមិនបានរាំងចាលឡើយ ជាក់ស្ដែងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៦ និង ៣០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ កិច្ចប្រតិបត្តិការនេះដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក…