ក្រុមហ៊ុនវិនិយោគអ៊ីណារីតា ជិត២០០នាក់តវ៉ាសុំអោយតុលាកាដោះលែងលោក ឌីម សួនណាត តំណាងក្រុមហ៊ុនអោយមានសេរីភាពវិញ
សៀមរាប ៖ ក្រុមការងារអ្នកស្រី ខាត់ សាឃីម និងតារាល្បីៗជាច្រើនរូប មានគ្នាជិត២០០នាក់ នៅព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ត្រូវនឹងថ្ងៃព្រហស្បត៍ ១១ រោច ខែ ផល្គុន ព ស ២៥៦៣ បានមកតវ៉ាសុំឲ្យតុលាការខេត្តសៀមរាបដោះលែងតំណាងក្រុមហ៊ុនវិនិយោគ អ៊ីណារីតា ឈ្មោះឌីម សួនណាត អោយមានសេរីភាពវិញ ។ ក្រុមអ្នកតវ៉ាបានឲ្យដឹងថាពួកគាត់មកពីបណ្ដាខេត្តនាៗទូទាំងប្រទេស មកតវ៉ាសូមឲ្យលោក តុលាការដោះលែងតំណាងក្រុមហ៊ុនរបស់ខ្លួន ឈ្មោះ លោក ឌីម សួនណាត បន្ទាប់ពីតុលាកាឃុំខ្លួនគាត់អស់រយះពេល៨ខែមកហើយមិនព្រមដោះលែងវិញ ដោយសារគាត់មិនមានកំហុសអ្វីនោះទេ…
