ឱសថខុសច្បាប់ និងទំនិញខូចគុណភាពជាង១៣០តោន ត្រូវបានដុតបំផ្លាញចោល ក្រោយសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក
ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខូចគុណភាពជាង ១៣០តោន ត្រូវបានដុតបំផ្លាញចោលកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បង្ក្រាបនាពេលកន្លងទៅនេះ ពិធីដុតបំផ្លាញចោលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពីស្ថាប័នតុលាការ និងបានគោលការណ៍ឯកភាពពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ តាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ…
