ពលករខ្មែរប្រុសស្រី៣៨នាក់ចាញ់បោកមេខ្យល់ត្រូវបានកម្លាំងយោធាឈុតខ្មៅថៃចាប់ខ្លួនបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ
ខេត្តបាត់ដំបងះ- ពលករខ្មែរនៅតែបន្តលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រក ប មុខរបរឬបំពេញការងារផ្សេងៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២ ០២០ វេលាម៉ោង១៣និង៤០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការ នគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ដែលមាន លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជា ការវរៈ បានសហការណ៍ជាមួយកម្លាំងផ្នែកសឹក រងស្រុកសំពៅលូន និងកម្លាំងទាហ៊ានឈុនតខ្មៅនៃ ព្រះរាជាណាចក្រថៃ…
