ព័ត៌មានថ្មីៗ

‎អភិបាលស្រុកប្រាសាទបល្ល័ង្ក រំលឹកដល់រដ្ឋបាលឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់លើគម្រោងមូលនិធិឃុំ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងធានាតម្លាភាព‎ ថវិកាចំនួន ១៦៥លាន ២៣ម៉ឺនរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ពលរដ្ឋរាយការណ៍ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅស្រុកត្រពាំងប្រាសាទ ដោយសង្ស័យមានការបើកដៃពីមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាល ចំនួន​ ១៥​ គោលដៅ​

អគារផ្តល់សេវាមណ្ឌលសុខភាពគោកចកដែលទើបសាង់សង់រួចត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់

ខេត្តសៀមរាប ÷អគារផ្តល់សេវាមណ្ឌលសុខភាពគោកចកដែលទើបសាង់សង់រួចត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋអគារផ្តល់សេវាមណ្ឌលសុខភាពគោកចកស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាបដែលកសាងឡើងក្រោមកាឧបត្ថម្ភគាំទ្រពីអាជ្ញាធរសង្កាត់គោកចក ព្រះសង្ឃ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបានរៀបចំពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះក្រោមវត្តមាននិមន្តចូលរួមពី ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសៀមរាប លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរសង្កាត់គោកចក រួមនិងបងប្អូនសប្បុរសជនចូលរួមផងដែរ ។ លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក…

អភិបាលស្រុកតាំងគោក ចូលរួមជាអធិបតីភាពក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក)

(កំពង់ធំ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក) ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់ និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។ ទីតាំងប្រកួតគឺនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក ខណៈពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។ លោក ឡុង គីណាល់ បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំ(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ សរុបមានចំនួន៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប២០០នាក់…

ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី

ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន…

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារផែនធនធានមនុស្ស

(កំពង់ធំ)÷រសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្ត របស់ផែនការងារធនធានមនុស្ស ដែលមន្ត្រីនគរបាលចូលរួមចំនួន ៣៥ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានកោតសរសើរ ចំពោះលទ្ធផលការងារដែលបងប្អូនកងកម្លាំងយើង…

រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំលើកទី២ ស្តីពីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក

(កំពង់ធំ) ÷ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាលម្អិតលើកទីបីស្តីពីព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនៅ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាយថ្ងៃនេះគីជាលើកទីបីក្នុងកិច្ចប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងគោលបំណងដើម្បីឲ្យប្រាកដថាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីបានសហការជាមួយគ្នា នឹងមានផែនច្បាស់លាស់ព្រមទាំងមានត្រៀមលក្ខណៈរួចរាល់សំរាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលធ្វើឱ្យប្រជាជននៅខេត្តកំពង់ធំទាំងអស់មានមោទនភាពក្រៃលែងហើយជាសកម្មភាពភាពមួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទសំបូរព្រៃគុហ៍កាន់តែច្រើនឡើង ។ គោលបំណងធំនៃកិច្ចពិភាក្សានេះគឺដើម្បីបង្ហាញនូវផែនដីផ្លូវជាក់លាក់មួយ ច្បាស់លាស់ព្រមទាំងកិច្ចការទទួលខុស ត្រូវរបស់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល អាជ្ញាធរសំបូរព្រៃគុហ៍ ក្រុមការងារសសយក កងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើយ៉ាងណាអោយដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។ ឯកឧត្ដម ហាន កុសល លើកឡើងថាការប្រជុំថ្ងៃនេះដើម្បីបង្ហាញពីភាពច្បាស់លាស់នៃអង្គភាពពាក់ព័ន្ធក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស…

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងអប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។ ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះលោកបានលើកទឹកចិត្តថែមទៀត ដល់សិស្សានុសិស្សគ្រប់រូបត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ជាពិសេស ត្រូវត្រៀមខ្លួនឱ្យបានមាំទាំបំផុតមុនឈានជើងចូលរៀនមហាវិទ្យាល័យ និងសាលាវិជ្ជាជីវៈឯកទេស ប្រកបដោយភាពជឿជាក់ខ្ពស់ ហើយត្រូវតែមានភាពវៃឆ្លាត…

ប្រជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាត៧០គ្រួសារក្នុងសង្កាត់ចុងឃ្នៀស ទទួលអំណោយស្បៀងអាហារ

ប្រជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាត៧០គ្រួសារក្នុងសង្កាត់ចុងឃ្នៀស ទទួលអំណោយស្បៀងអាហាររបស់សប្បុរសជនម៉ាឡេស៊ីដែលផ្តល់តាមរយៈថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦នេះឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយលោកសេន សុព្រី សមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាប បាននាំយកស្បៀងអាហារដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ីចែនជូនដល់បងប្អូនខ្មែរឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារដែលកំពុងរស់នៅប្រកបមុខរបរលទូកបណ្តែតទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប​ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាអំណោយជាស្បៀងអាហរដែលយកមកចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះគឺបានមកពីទឹកចិត្តសប្បុរសធម៌ពីបងប្អូនមូស្លីមនៅក្នុងប្រទេសម៉ាឡេស៊ី ដែលទាំងនេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញថា “សាសនិកឥស្លាមគ្រប់រូប គឺជាបងប្អូននឹងគ្នា” ទោះបីជានៅឆ្ងាយពីគ្នា ឬខុសសញ្ជាតិក៏ដោយ ក៏យើងតែងតែយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក៍ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនដែលខ្វះខាតផងដែរ។ឯកឧត្តម អែល សៀត បន្តថាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម វាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន…

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្នសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី ក្រោយពេលទទួលបានផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដេីម្បី​អបអរ​សាទរ​ខួប​លើក​ទី​១៩​ ទិវា​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ធ្វើបាឋកថា ក្រោមប្រធានបទ ការចាត់តាំង នៃគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់សិស្សនគរបាល ភូមិភាគ ៤  

រសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញធ្វើបាឋកថា ចែករំលែក បទពិសោធន៍ ជូនសិស្សនាយនគរបាល និងសិស្សនាយរងនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ២០ លើកទី ១ នៅសាលានគរបាលជាតិភូមិភាគ ៤ នៅខេត្តសៀមរាប ដែលមានសិស្សចូលរួមចំនួន ១៦៨ នាក់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានថ្លែងថា…