Author: admin

បទល្មើសព្រៃឈើកើនឡើងយ៉ាងកំហុក ខណៈមន្ត្រីជំនាញមួយចំនួនអសកម្ម និងរងការចោទថាឃុបឃិតជាមួយឈ្មួញ

ខេត្តឧត្តរមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន បានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ បទល្មើសទាំងនេះហាក់កើតឡើងនៅចំពោះមុខមន្ត្រីជំនាញ ប៉ុន្តែមិនមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះទេ។ យោងតាមប្រភពព័ត៌មាន ក្រុមឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ឆ្លងកាត់ភូមិសាស្ត្រភូមិអង្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះទៅកាន់ភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទាំងយប់ទាំងថ្ងៃ។សកម្មភាពដឹកជញ្ជូននេះ ត្រូវបានគេរាយការណ៍ថា ប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿង និងឆ្លងកាត់មុខស្នាក់ការ ឬប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន ប៉ុន្តែមិនដែលឃើញមានការចុះបង្ក្រាប ឬចាប់ឃាត់ខ្លួននោះឡើយ។…

លោកខ្លា ហៅ៥២ ជាអ្នកណាហ៊ានកាង និងបើកល្បែងជល់មាន់អនឡាញបង្កភាពអនាធិបតេយ្យនៅក្រុងសៀមរាប

លោកខ្លា ហៅ៥២ ជាអ្នកណាហ៊ានកាង និងបើកល្បែងជល់មាន់អនឡាញបង្កភាពអនាធិបតេយ្យនៅក្រុងសៀមរាប តើមានអ្នកកាងពីក្រោយឬ?សៀមរាប៖ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់យ៉ាងណាក៏ដោយ ក៏សកម្មភាពល្បែងជល់មាន់អនឡាញនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងសៀមរាប។ ករណីនេះបានធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ និងសង្ស័យថាតើមានអ្នកកាងពីក្រោយ ឬយ៉ាងណា? ជាក់ស្តែង ទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម កំពុងដំណើរការយ៉ាងរលូន ដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងនេះមានអ្នកមកលេងយ៉ាងច្រើនកុះករ និងមានការភ្នាល់ប្រាក់ក្នុងចំនួនច្រើនទៀតផង។ការណ៍ដែលល្បែងជល់មាន់អនឡាញនៅតែបន្តកើតមានបែបនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សង្គម ដូចជាបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញអនាគតយុវជន។ លើសពីនេះ វាក៏បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញផងដែរ។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសសមត្ថកិច្ចខេត្តសៀមរាប ឱ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម…

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម)។ ប្រតិបត្តិការនេះអមដំណើរដោយ លោកនាយអធិការរដ្ឋបាលជលផលមេគង្គ នាយរងអធិការរដ្ឋបាលជលផលបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល -កំពង់ឆ្នាំង -កំពង់ចាម…

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បណ្តាល់ឲ្យដួលរលំដើមឈើ និង បង្គោលភ្លើងក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងចាប់ពីព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៦ រហូតដល់ម៉ោង១៣រសៀលថ្ងៃដដែលទើបរាំង បានបណ្តាលឲ្យមានការរលំដើមជ្រៃ នៅសាលាបឋមសិក្សាវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាប ។ក្នុងហេតុការណ៍ ដួលរលំដើមជ្រៃនេះ បណ្តាមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ធ្វើឲ្យដើមឈើនៅតាមដងវិថី ក្នុង ក្រុងសៀមរាប ធ្វើឲ្យជោកជាំឬសគុលដីទន់ដួលរលំ ។ ដោយឡែកការដួលរលំដើមជ្រៃ នៅជាប់របងសាលាបឋមសិក្សាវត្តរាជបូណ៌ បានបណ្តាលឲ្យ មានការប៉ះពាល់ សង្កត់រថយន្ត ចំនួន៣គ្រឿង ,ម៉ូតូ ០១គ្រឿង ,…

រដ្ឋបាលជលផលកំពង់ធំ បង្ក្រាបបទល្មើសនេសាទ ៥ករណី រុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន

(ខេត្តកំពង់ធំ)៖ នៅថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាឡតតូច ដល់អាសុឹម…

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ធំ ដោយអនុវត្តបានសរុប៦ករណី និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ប្រតិបត្តិការទាំងនេះ បានធ្វើឡើងនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកតាំងគោក ដោយក្រុមការងារបានរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួន ឡុក លូ លប និងបង្គោលឈើជាច្រើន ព្រមទាំងបានចាក់លែងត្រីចម្រុះសរុបជាង១២០គីឡូក្រាម។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្ពានគ្រង សហគមន៍នេសាទក្បាលស្ទឹង និងស្ពានគ្រង…

អាជ្ញាធរស្រុកតាំងគោក ចុះអន្តរាគមន៍ និងនាំយកអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំច្រនាង

​(កំពង់ធំ)៖ នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ ខ្នង)។​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក…

រដ្ឋបាលសង្កាត់ក្នុងក្រុងសៀមរាបរួមនិងសប្បុរសជនបន្តនាំយកយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ

សៀមរាប÷ កាលពីរសៀលថ្ងៃទី៣០ខែ សីហា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ស្រង៉ែដែលដឹកនាំដោយលោកស្រី ធិវ រួន ដែលជាចៅសង្កាត់ រួមទាំងមានការចូលរួមពីអាជ្ញាធរសង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើកក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនិងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។ លោកស្រី ធិវ រួន បានមានប្រសាសន៍ឲ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ…

ឯកឧត្តម ចាន់ ស៊ីណាត ថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភាពពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ ) ៖ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភពពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម បានលើកឡើងដូច្នេះនៅក្នុងឱកាសចុះមើលស្ថានភាពអាងទឹក ៣០កញ្ញា គម្រោងជីក ស្តារប្រព័ន្ធប្រឡាយមេ និងប្រព័ន្ធប្រឡាយរងព្រមទាំងសំណង់សិល្បការ្យជាច្រើនចេញពីអាងទឹក៣០កញ្ញា ក្នុងការមកស្រោចស្រពស្រែស្រូវប្រជាពលរដ្ឋនៅក្នុងបណ្ដាឃុំជាច្រើននៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធប្រឡាយថ្មីនេះនឹងជួយស្រោចស្រពលើឃុំជាច្រើនដូចជាឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅក្បែរ ហើយអាចស្រោចស្រព លើស្រែចម្ការបានដោយសុវត្ថិភាពជាងមុន ព្រោះប្រព័ន្ធអាងទឹក៣០កញ្ញាទទួលរងទឹកបន្ថែមពីអាងស្តុកទឹកថ្មីគឺអាងត្រពាំងព្រីង ស្ថិតនៅក្នុងឃុំសាគ្រាម…