មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យមន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចបន្តជម្រុញនិងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
ខេត្តសៀមរាប÷ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ប្រចាំឆមាសទី១ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំឲ្យមន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញ បន្តជម្រុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានលឿននិងគ្រប់ៗគ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីបរទេសនិងដើម្បីធានាថាប្រជាពលរដ្ឋទទួលបានឯកសារសម្គាល់ខ្លួនាន់ពេលសម្រាប់ប្រើប្រាស់។ ហើយសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីដើម្បីសម្រួលដល់ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋចំណាកស្រុកអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តកន្លែងដែលខ្លួនកំពុងស្នាក់នៅផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះទេ ហើយព្រមទាំងដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។ ឯកឧត្តម…
