Month: June 2020

លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រីអ៊ាន សៀវម៉ី ឧបត្ថម្ភម៉ាស៊ីនភ្លើងជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមជាមួយលោកស្រី អ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន GASTLEE DIAMOND.CO.LTD បានអញ្ជើញចុះសាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង និងនាយ នៃបញ្ជាការដ្ឋនកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងឳកាស លោកស្រីអ៊ាន សៀវម៉ី បានជួយឧបត្ថម្ភ ម៉ាស៊ីនភ្លើងមួយគ្រឿង ដែលមានតំលៃ៥៤០០ដុល្លា ដើម្បីជួយសម្រួលការលំបាក់ ក្នុងកិច្ចការបំរើការងាររដ្ឋបាល នៃបញ្ជាការដ្ឋនកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ ។…

តំណាងរាស្ត្រកំពង់ធំ ណែនាំដល់ក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានពេញចិត្ត និងទាន់ពេល

(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ហរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំនោះ ឯកឧត្តមជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ជា អឿង បានលើកឡើងបែបនេះក្នុងការសំណេះសំណាលជាមួយនិងមន្ត្រីមូលដ្ឋាន និងដាក់ផែនការបន្ត ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សកម្មភាពនេះ ធ្វើឡើងនារសៀល ថ្ងៃទី០៧ ខែ មិថុនា…

សត្វគោ និង ក្របី រាប់រយ ក្បាល ត្រូវឈ្មួញដេញចេញពីទឹកដីថៃ ឆ្លងតាមអូរ ព្រំដែន ចូលខេត្តបន្ទាយមានជ័យ ម៉ាសេរី

ខេត្តបន្ទាយមានជ័យ= សត្វគោ និង ក្របី រាប់រយ ក្បាល ត្រូវឈ្មួញដេញចេញពគទឹកដីថៃ ឆ្លងតាមអូរព្រំដែន ចូលខេត្តបន្ទាយមានជ័យមកផ្លូវជាតិ ដេញបណ្ដើរ កាត់ មុខ ស្នាក់ការ សមត្ថកិច្ច មន្ត្រី ជំនាញ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យគេបានប្រទះឃើញនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ផងដែរថាថ្មីៗនេះក្រសួងមហាផ្ទៃបានចេញបញ្ជាឲ្យធ្វើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីពិសេសសត្វពាហះនះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការចរាចរណ៍នាំចូលពីប្រទេសថៃ ក្នុងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការណែនាំដល់នាយកដ្ឋានសុខភាពសត្វ និងផលលិតកម្មសត្វ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការិយាល័យលទ្ធកម្ម…

ពលរដ្នរឹះគន់ក្រុមហ៊ុនថៃនិងក្រុមហ៊ុនកូរ៉េ​ដែលបើកអាជីវកម្មកិនថ្ម ដឹកបំផ្លាញផ្លូវ២ខ្សែខូចខ្ទេចខ្ទីអស់គ្មានការទទួលខុសត្រូវ

ខេត្តសៀមរាប= ក្រុមហ៊ុនកិនថ្ម២កន្លែងដែលគេដឹងថាជាក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិខ្មែរនៅ (ភ្នំព្រៃបាំង)ជិតរលាយហិនហោចដែលមានទីតាំងស្ថិតនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មិនតែប៉ុណ្ណោះបានដឹកជញ្ចូនថ្មបំផ្លាញផ្លូវថ្នល់២ខ្សែខូចទាំងស្រុង ខ្សែទីមួយគឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។ លោក វុទ្ធី មេការក្រុមហ៊ុនថៃ ថាការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ លោកថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀតហើ្យក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។ ពលរដ្ឋថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់វាមិនសាកសមនិងខូចផ្លូវនោះទេ ពលរដ្នបន្ដថាការលើកឡើងរបស់ លោក វុទ្ធីមេការក្រុមហ៊ុនថៃធ្វើឲ្យពលរដ្ឋនៅតាមដងផ្លូវជំទាស់ថាហេតុអីបានចោទថា រថយន្ត គោយន្តកន្រ្តៃ…

ផ្នែករដ្ឋបាលព្រៃឈើទំរីង ចាប់ឡានដឹកឈើខុសច្បាប់លោកខ្លី 3ថ្ងៃដោះលែងស្ងាត់ៗ សង្ស័យសើមមាត់

ខេត្តកំពង់ធំ៖ ឈ្មួញរកស៊ីដឹកឈើ ដោយខុសច្បាប់, ដែល គេស្គាល់ឈ្មោះ ខ្លី បានដឹកទាំងយប់ទាំងថ្ងៃ មិនមានសមត្ថកិច្ចណាហ៊ានបង្ត្ក្រាប ធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតគ្នា ជាមួយ នាយផ្នែករដ្ឋបាលព្រៃឈើទំរីង ទើបចាប់លែង ចាប់លែង តាមតែអំពើចិត្ត។ តាម សេចក្តី រាយការណ៍ បាន បញ្ជាក់ ថា កាលពីថ្មីៗកន្លងមកនេះ លោកខ្លី បាន ដឹកឈើ ដោយ ខុសច្បាប់ ដែល ប្រភេទ ឈើប្រណិត…

កូនចុងផឹកស្រាថ្នាំស្រវឹង ខឹងនិងឪពុកចុងអួតពីរឿងវ៉ៃតប់ យកភ្លើងដុតផ្ទះរបស់ឪពុកម្តាយខ្លួនឯងឆេះខ្ទេចគ្មានសល់

(កំពង់ធំ)៖ ករណីហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយកូនចុងផឹកស្រាស្រវឹង ខឹងនិងឪពុកចុងអួតពីរឿងវ៉ៃតប់ យកភ្លើងដុតផ្ទះរបស់ឪពុកម្តាយខ្លួនឯងឆេះខ្ទេចគ្មានសល់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ ជនរងគ្រោះជាប្តីឈ្មោះ យឹម ហ៊ន អាយុ ៥១ឆ្នាំ ជនជាតិខ្មែរត្រូវជា (ឪពុកចុងជនបង្ក) និងប្រពន្ធឈ្មោះ ម៉េង ហ័រ អាយុ ៤៥ឆ្នាំ…

ប្តីប្រមឹកឲ្យតែស្រាចូលពោះមកដល់ផ្ទះវាយបំផ្លាញសម្ភារៈក្នុងផ្ទះនិងដេញកាប់ប្រពន្ធដល់ចូលដេកគុកទើបឈប់កាច

ខេត្តបន្ទាយមានជ័យ= បុរសម្នាក់ឲ្យតែស្រាចូលពោះមកដល់ផ្ទះវាយបំផ្លាញសម្ភារៈក្នុងផ្ទះនិងដេញកាប់ប្រពន្ធយ៉ាងសាហាវដល់ចូលដេកគុកទើបឈប់កាច។បុរសចិត្តខ្លាំងនេះត្រូវនគរបាលឃាត់ខ្លួននៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាប្តីពូកែខាងបំផ្លាញមានឈ្មោះព្រឿង ថុល អាយុ៣៣ឆ្នាំ ចំណែកប្រពន្ធឈ្មោះកៅ ថោង អាយុ៣២ឆ្នាំរស់នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក យ៉ត សុផលបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុនោះប្តីបានមកពីផឹកស្រាស្រវឹងខ្លាំងមកដល់ផ្ទះស្រាប់តែរករឿងនិងប្រពន្ធដោយសារជាតិសុរ៉ាចូលពោះមិនអាចទប់អារម្មណ៍បានស្រាប់តែបញ្ចេញកំហឹងវាយឆ្នាំងបាយ វាយធុងស៊ីប្រូ វាយពាងទឹកបែកអស់មួយ នឹងបានវាយប្រពន្ធទាត់ចំក្បាលមួយជើងនិង យកកាំបិតដេញកាប់ដល់លើផ្ទះ កាប់ទ្វារស័ង្កសី…

ការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ធំ សហការ ជាមួយ ក្រុមហ៊ុន ស៊ី ភី ប្រជុំ ពិភាក្សា ផ្សព្ចផ្សាយដល់ម្ចាស់កសិដ្ឋាន ចិញ្ចឹម មាន់ ជ្រូក ទូទាំង ខេត្ត

កំពង់ធំ: លោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ,, បានសហការ ជាមួយសាខាក្រុមហ៊ុន cp ដើម្បីប្រជុំពិភាក្សា ផ្សព្វផ្សាយ ម្ចាស់ កសិដ្ឋាន ចិញ្ចឹមជ្រូកមាន់ នៅក្នុងខេត្តកំពង់ធំខេត្តកំពង់ធំ ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020 ស្ថិត នៅ ភូមិ បល្ល័ង្ក លិច សង្កាត់ ដំរី…

ឯកឧត្តម ឃឹង នុភាព ប្រគល់ផ្ទះថ្មីនិងចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៥គ្រួសារនៅ ឃុំស្រើង ស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាសមាជិករដ្ឋសភាជាតិ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ និងសហការីបានអញ្ចើញ ប្រគល់ជូនផ្ទះ១ខ្នងដល់គ្រួសារក្រីក្រឈ្មោះ សូ យាំ ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ វង់ នី ភេទ ស្រី ២៤ ឆ្នាំ មានកូនក្នុងបន្ទុក ០៣នាក់ ស្រី ០២នាក់ ដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី២២…