Month: May 2025

លោកសំរឿមដាក់គ្រឿងចក្រជីកកកាយយកអាចម៍ដីលក់យ៉ាងរំភើយអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹង

ខេត្តសៀមរាបស្រុកជីក្រែង=អេស្កាវ៉ាទ័រ អត់ច្បាប់ មួយគ្រឿងកំពុងជីករណ្ដៅកកាយយកអាចម៍ដីនៅក្នុងបាតអូរ លក់យ៉ាងរំភើយដែលមានទីតាំងនៅចំណុចស្ពានថ្មី ស្ថិតនៅក្នុងភូមិរូង, ឃុំល្វែងឬស្សី ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះរិន ហៅសំរឿម រស់នៅភូមិក្នុង ឃុំល្វែងឬស្សី ស្រុកជីក្រែងខេត្តសៀមរាប ។ ជាក់ស្ដែងនៅថ្ងៃសៅរ៍ទី១៧ខែឧសភាឆ្នាំ២០២៥នេះពលរដ្ឋនៅភូមិរូង និងភូមិល្វែងឬស្សី ឃុំល្វែងឬស្សី ស្រុកជីក្រែងបានអោយដឹងថា ក្រុមឈ្មួញបានដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយយកអាចម៍ដីនៅក្នុងបាតអូរលក់យ៉ាងគគ្រឹកគគ្រេងជាច្រើនថ្ងៃមកហើយមិនឃើញមានអាជ្ញាធរណាចុះទប់ស្កាត់នៅឡើយ។ពាក់ព័ន្ធនិងជីកកាយអាចធម៌ដីខាងលើនេះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទូរស័ព្ធទៅ លោក យុនប្រុស មេឃុំល្វែងឬស្សី ជាច្រើនលើកតែលោក មិនលើកទូរស័ព្ទ ! ចំណែកលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង បានឆ្លើយតបតាមទូរស័ព្ទថាតើគ្រឿងចក្រនោះជីកកាយចំណុចទីតាំងណាលោកនិងឲ្យក្រុមការងាររដ្ធបាលឃុំចុះត្រួតពិនិត្យមើល ។ ឯលោក…

មានអាថ៌កំបាំងអ្វីក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅរវាងមន្ត្រីឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នកកាសែត

ភ្នំពេញ÷ ច្បាស់ចែស ! អញ្ចឹងតើបានមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងព្រមានចាត់វិធានការមិនអត់ឱនចំពោះណាដែលមន្ត្រីពាក់ព័ន្ធ ! ឯកឧត្តមសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកត់សម្គាល់ពាក់ព័ន្ធ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែ ឧសភា២០២៥ នេះ ផ្ញើរទៅកាន់អភិបាលខេត្តក្រុងថា ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ…

រដ្ឋបាលស្រុកតាំងគោករៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព ដើម្បីលើកស្ទួយកីឡានិងសុខភាព

ខេត្តកំពង់ធំ៖ រដ្ឋបាលស្រុកតាំងគោក បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក) ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ និងសិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។ ទីតាំងប្រកួតគឺនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក ខណៈពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។ លោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក…

ឯកឧត្តម ស ថាវី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន អនុប្រធានក្រុមការងារចុះជួយស្រុកជីក្រែង

ខេត្តសៀមរាប÷ ឯកឧត្តម ស ថាវី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន អនុប្រធានក្រុមការងារចុះជួយស្រុកជីក្រែងបានចុះពិនិត្យតាមការិយាល័យបោះឆ្នោតស្ទាបស្ទង់ប្រជាប្រិយភាពប្រធាននិងអនុប្រធានសមាជិកសាខាបក្សភូមិ! កាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ កន្លងទៅនេះ ឯកឧត្តម ស ថាវី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជីក្រែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំពង្រ ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានអញ្ជើញចុះទៅពិនិត្យនិងតាមដានសកម្មភាពបោះឆ្នោតស្ទៀបស្ទង់ប្រជាប្រិយភាពប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិដើម្បីឲ្យដឹងថាសមាជិកសាខាបក្សភូមិរូបណាដែលត្រូវទទួលបានការពេញចិត្តពីពលរដ្ឋ។ ឯកឧត្តម ស ថាវីទី បានមានប្រសាសន៍ លើកឡើងឲ្យដឹងថា…

ពលរដ្ឋជាច្រើនគ្រួសារបានទម្លាយឈ្មោះជនបោកប្រាស់យកលុយពលរដ្ឋដើម្បីរត់ការចូលក្របខណ្ឌរដ្ឋ

ខេត្តកំពង់ធំ_ស្រុកស្ទោង÷យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ក្នុងឃុំប្រឡាយ ស្រុកស្ទោងដែលបានចាញ់បោកជនបោកប្រាស់ចំនួន ៤នាក់កាលពី ធ្នូ ឆ្នាំ ២០២២ រហូតមកដល់ខែ មករា ឆ្នាំ ២០២៣ ក្រុមបោកប្រាស់ទាំងនោះបានប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋជនរងគ្រោះសរុបទឹកប្រាក់ចំនួន 16 ម៉ឺនដុល្លារអាមេរិកបានជោគជ័យ ។ពលរដ្ឋរងគ្រោះបានលើកឡើងថាក្រុមបោកប្រាស់បានសហការគ្នាបោកប្រាស់ពួកគាត់ដែលមានមេខ្លោងធំៗចំនួន៤នាក់ដែលបានទំនាក់ទំនងគ្នារក្នុងរឿងនេះទី១ ជនបោកប្រាសឈ្មោះរីវ ហុង ស្រុកកំណើតខេត្តកំពង់ចាម យកភរិយានៅក្នុងភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំមុខរបរជាគ្រូបង្រៀន។ទី២ ឈ្មោះវ៉ាន់ សេង មុខរបរ មន្ត្រីជាប់កិច្ចសន្យាមណ្ឌលសុខភាព ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។…

ពិធីបុណ្យវិសាខបូជា ជាការចូលរួមជម្រុញឲ្យយុវជនខ្មែរបានស្វែងយល់បន្ថែមពីអ្វីពាក់ព័ន្ធនឹងព្រះពុទ្ធបរមគ្រូនៃយើង

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការរៀបចំបុណ្យវិសាខបូជា ជាការចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមដល់សាធារណជន ជាពិសេសសាមណេរ និងសីលវន្ត សីលវតីរបស់យើង បានស្វែងយល់អំពីពុទ្ធប្រវត្តិ និងពុទ្ធឱវាទរបស់ព្រះពុទ្ធបរមគ្រូនៃយើង ហើយតម្កល់ចិត្តឲ្យបានជ្រះថ្លាដែលជាធម៌អប់រំចិត្តដ៏ប្រពៃថ្លៃថ្លា ហើយត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ ក្នុងពិធីបុណ្យវិសាខបូជា លើកទី១២ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែឧសភានេះ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនែគណៈអភិបាលខេត្ត បានលើកឡើងថា បុណ្យវិសាខបូជា ដែលរៀបចំឡើងនាពេលនេះ ក៏ដើម្បីរំឭកដល់ព្រឹត្តិការណ៍ចំនួន៣ ក្នុងសម័យពុទ្ធកាល រួមមាន៖ ពេលព្រះពុទ្ធទ្រង់ប្រសូត…

ពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហមប្រវែង២១.២៥គីឡូម៉ែត្រក្នុងស្រុកសណ្តាន

ខេត្តកំពង់ធំ÷ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហមប្រវែង២១.២៥គីឡូម៉ែត្រ ពីឃុំសណ្តាន់ ទៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្ត្តកកំពង់ធំ។ ក្នុងឱកាសនោះក៏មានអំណោយចែកជូនប្រជាពលរដ្នចំនួន៧០០គ្រួសារ នៅភូមិស្រែ វាល២០០គ្រួសារ…

ប្រជាពលរដ្ឋប្រមាណ ៤០០ទៅ ៥០០ នាក់ក្នុងមួយថ្ងៃមកទទួលសេវានៅសាលាស្រុកតាំងគោក

(កំពង់ធំ)៖លោក ហាក់ ម៉ុងហួត អភិបាលស្រុកទាំងគោក ខេត្តកំពង់ធំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នេះថាមានប្រជាពលរដ្ឋប្រមាណពី ៤០០ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃមកទទួលសេវានៅសាលាស្រុកតាំងគោកក្នុងការិយាល័យច្រកចេញចូលតែមួយ។ លោកបន្តថាការមកទទួលសេវានេះភាគច្រើនគឺអត្រានុកូលដ្ឋានដែលបងប្អូនយកទៅប្រើប្រាស់ក្នុងការបំពេញទិន្នន័យក្បាលដីរបស់ខ្លួនខណៈស្រុកតាំងគោកទទួលបានក្រុមវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធដែលមានប្រាំពីរក្រុម ហើយក្រុមវាលនីមួយៗបានបែងចែកជាក្រុមតូចៗទៀតដោយដំណើរការព្រមៗគ្នា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានគិតគូរអំពីសុខទុក្ខរបស់បងប្អូន ជាពិសេសដើម្បីកាត់បន្ថយទំនាស់ដែលកើតឡើងជាយថាហេតុដែលមិនមានភាពច្បាស់លាស់។ ជាមួយគ្នានេះដែរលោកបានថ្លែងអំណរគុណទៅដល់មន្ត្រីទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តហួសកំណត់ដោយមិនគិតពីការនឿយហត់ដើម្បីបងប្អូនប្រជាពលរដ្ឋសប្បាយចិត្តនឹងដោយធានាបានគោរពតាមគោលការណ៍ពេលវេលាមានកំណត់។ លោក ហាក់ ម៉ុងហួត បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋសូមរក្សានូវសុខសុវត្ថិភាពក៏ដូចជាអធ្យាស្រ័យទៅដល់មន្ត្រីដែលមានកំហុសតិចតួច មានការយឺតយ៉ាវឬក៏ពាក្យសម្ដីមិនសមរម្យ។

គិតត្រឹមឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាបពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ

ខេត្តសៀមរាប÷ គិតត្រឹមឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាបពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។ បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។…