Author: admin

លោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្មអសមត្ថភាពក្នុងការបង្រ្កាប់បទល្មើសព្រៃឈើ

លោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្មអសមត្ថភាពក្នុងការបង្រ្កាប់បទល្មើសព្រៃឈើ កំពង់ធំ=មន្រ្ដីផ្នែករដ្នបាលព្រៃឈើគ្មានឆន្ទះបង្រ្កាប់បទល្មើសការដឹកជញ្ចូនឈើនោះទេ ធ្វើអោយមានការរឹះគន់លើលោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្មថា តេមិនលើក ឃើញហើយមិនឆ្លើយតប ហើយបែរជាជេរប្រមាថអ្នកសារព័ត៏មាននៅចំពោះមុខ ឈ្មួញឈើថា(ពួកអាកាសែតដើរទាតែលុយ) ប្រសិនបើអ្នកការសែតទាតែលុយមែន ម្លេះមិនបានតេអោយលោក ចុះមកបង្រ្កាប់នោះទេ! ទង្វើនេះធ្វើអោយឈ្មួញបានចិត្តឡើងចាងគ្មានខ្លាចរអាពីសំណាញច្បាប់នោះឡើយ!កក្ដាទាំងនេះក្នុងនាមលោកជាមន្រ្ដីស៊ីប្រាក់ខែរដ្ន មិនធ្វើការតាមតួនាទីរបស់ខ្លួន បែរជាផ្ដល់ឪកាសនិងផលប្រយោជន៍អោយឈ្មួញទៅវិញ ជាហេតុធ្វើអោយការដឹកជញ្ជូនឈើនៅតែមានជាហូរហែរ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២០មានបទល្មើសដឹកជញ្ចូនឈើក្ដាពេញរម៉ក នៅលើកំណាត់ផ្លូវកៅស៊ូក្រវ៉ាបាកស្នាឆ្ពោះមកឃុំកំពង់ថ្ម ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ពេលអ្នកសារព័ត៏មានតេប្រាប់និងបង្ហាញបទល្មើសអោយហើយបែរជាធ្វើអោយបទល្មើសនោះមានឪកាសរួចខ្លួនដោយសុវត្ថិភាពទៅវិញ។ ប្រភពពីមន្រ្ដីមួយចំនួនប្រាប់ថាក្រុមអ្នកដឹកឈើទាំងនោះគឺជាឆ្នាំងបាយរបស់មេព្រៃទើបគេមិនបង្រ្កាប!…

ក្រុមញៀនល្បែងស៊ីសងប្រុសស្រី១០នាក់ត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនធ្វើកិច្ចសន្យានិងអប់រំរួចអោយត្រឡប់ទៅផ្ទះវិញ​

ក្រុមញៀនល្បែងស៊ីសងប្រុសស្រី១០នាក់ត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនធ្វើកិច្ចសន្យានិងអប់រំរួចអោយត្រឡប់ទៅផ្ទះវិញ​ សៀមរាប៖ក្រុមញៀនល្បែងស៊ីសងប្រុសស្រីចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានអោយដឹងថាការបង្ក្រាបល្បែងស៊ីសងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ (ស្រី២នាក់)និងបានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់ កំរាល០១ ចាន០១ គម្រប០១ ! លោកបន្តថា ការបង្ក្រាបបនល្បែងស៊ីសងក្នុងមូលដ្ឋាននេះ គឺជាការឆ្លើយតបទៅនឹងគោលការភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូន សមត្ថកិច្ចនិងប្រជាពលរដ្នអោយចូលរួមទុបស្កាត់នូវអំពើអាបាយមុខផ្សេងៗ ដូចគ្នាទៅនិងការទប់ស្កាត់ការបើកល្បែងស៊ីសង ទប់ស្កាត់អំពើហឹង្សាជាដើម…

គ្រញូង០៤ដើមត្រូវគេលួចកាប់ដោយជោគជ័យក្នុងតំបន់អង្គរ

គ្រញូង០៤ដើមត្រូវគេលួចកាប់ដោយជោគជ័យក្នុងតំបន់អង្គរ សៀមរាប៖ ឈើគ្រញូងចំនួន០៤ដើម ដែលដុះក្នុងតំបន់ឧទ្យានអង្គរត្រូវបានជនមិនស្គាល់មុខលួចកាប់យកទៅបាត់ដោយសុវត្ថិភាព គ្មានតំរុយអ្វីសោះ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ថា ដើមឈើគ្រញូងដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈើគ្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហើយ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ថា ករណី​ជនល្មើសលួចកាប់គ្រញូងនៅក្នុងតំបន់ព្រៃឧទ្យានអង្គរនោះ គឺរយះពេល៣ទៅ៤ថ្ងៃហើយ ដែលគ្រញូងទាំងនោះសុទ្ធសឹងតែជាកូនដើមតូចៗមានមុខកាត់ត្រឹមតែ១តឹកទៅ២តឹកលើសតែប៉ុណ្ណោះ​! ចំពោះរឿងនេះដែរខាងអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរមូលដ្នានស្រាវជ្រាវរកជនល្មើសដើម្បីចាត់ការតាមច្បាប់ តែមកដល់ពេលនេះមិនទាន់មានទម្រុយនៅឡើយ៕ប៊ុនរិទ្ធី​

កម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក នៅស្រុកកំពង់ស្វាយ

កម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក នៅស្រុកកំពង់ស្វាយ កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកប្រតិបត្តិការចុះបង្រ្កាបករណីត្រាក់ទ័រលួច ឈូសឆាយដីព្រៃលិចទឹកមួយកន្លែង ស្ថិតនៅតំបន់បឹងស្ពុង ជាតំបន់ព្រៃអភិរក្សសហគមន៍បឹងស្ពុង ស្ថិតនៅភូមិសាស្រ្តតំបន់បឹងស្ពុង ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ​របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា ករណីឈូសឆាយដីព្រៃនេះមានរយៈពេល…

សកម្មភាពក្នុងឱកាសចូលឆ្នាំខ្មែរក្នុងវិបត្តិកូវិដ១៩

សកម្មភាពក្នុងឱកាសចូលឆ្នាំខ្មែរក្នុងវិបត្តិកូវិដ១៩ សៀមរាប= ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ ឆ្លងកូវិដ១៩ និង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងការកាត់បន្ថយពិធីជួបជុំ ប្រមូលផ្តុំគ្នា ដើមី្បបង្ការ ទប់ស្កាត់នូវការរីករាលដាល នៃជម្ងឺកូវិដ១៩នោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការអនុវត្តតាមការ ណែនាំរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះធ្វើការណែនាំដល់បងប្អូនប្រជាពុទ្ធបរិស័ទ និង នាំគ្រឿងឧបភោគបរិភោគ បច្ច័យប្រគេន នៅតាមបណ្តាវត្តអារាមមួយចំនួន…

អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ

អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ សៀមរាប= ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចម្រុះ កំពុងប្រចាំនៅតាមគោលដៅ និង អាជ្ញាធរភូមិ ក្នុងស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ដែលជាស្រុកជាប់ព្រំប្រទល់ជាមួយ ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្ដរមានជ័យ ដើម្បីអនុវត្តន៍បទបញ្ជា ការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់រវាងខេត្តនិងខេត្តក្នុងប្រទេស របស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសការវិលត្រឡប់របស់ប្រជាពលរដ្ឋមកពីក្នុងនិងក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅព្រំប្រទល់ចំនួន ០៦កន្លែង និងអធិការ៧ក្រុង-ស្រុក

អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅព្រំប្រទល់ចំនួន ០៦កន្លែង និងអធិការ៧ក្រុង-ស្រុក កំពង់ឆ្នាំង= ដើម្បីចូលរូមការអុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបង្កាទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញា លោក ឡុង ស៊ីថា លោក ទី មុនិន្ទ និងលោក គឹម សំលេង ព្រះរាជអាជ្ញារង លោក ដាក សម្ផស្ស លោក នូ…

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បញ្ជូលសកម្មភាពអប់រំ ផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បញ្ជូលសកម្មភាពអប់រំ ផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន សៀមរាប=ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីដ១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លងរីករាលដាល ។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃវារុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និង ពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា ។ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង…

អាជ្ញាធរខេត្ត បានចុះពិនិត្យមើលស្ថានភាពទីតាំងនៃសាលាគរុកោសល្យនិងវិក្រិតការខេត្តសម្រាប់ការស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែរវិលមកពីក្រៅប្រទេស

សៀមរាប= នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យមើលស្ថានភាពទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចំនួនជាង៤២នាក់ មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ…