Category: សន្តិសុខសង្គម

រដ្ឋបាលជលផលកំពង់ធំ បង្ក្រាបបទល្មើសនេសាទ ៥ករណី រុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន

(ខេត្តកំពង់ធំ)៖ នៅថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាឡតតូច ដល់អាសុឹម…

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ធំ ដោយអនុវត្តបានសរុប៦ករណី និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ប្រតិបត្តិការទាំងនេះ បានធ្វើឡើងនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកតាំងគោក ដោយក្រុមការងារបានរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួន ឡុក លូ លប និងបង្គោលឈើជាច្រើន ព្រមទាំងបានចាក់លែងត្រីចម្រុះសរុបជាង១២០គីឡូក្រាម។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្ពានគ្រង សហគមន៍នេសាទក្បាលស្ទឹង និងស្ពានគ្រង…

លោក សាយ គឹមឡម បានដឹកនាំកងកម្លាំងចម្រុះ ចុះបិទទីតាំងក្រុមហ៊ុនប្រាសាទមាស ភីអេសអិល ឯ.ក ចំនួន២ទីតាំងនៅក្នុងស្រុកស្ទោង

(កំពង់ធំ) ៖ ដោយអនុវត្តតាម ស ជ ណ របស់រដ្ឋបាលខេត្តកំពង់ធំ លេខ ៤៣៥/២៦ សជណ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការចុះបិទសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននេះដែលបានធ្វើអាជីវកម្មដោយពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ ដែលមួយទីតាំងស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង និងមួយទីតាំងទៀតស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ការបង្ក្រាបនិងបិទទីតាំងអាជីវកម្មគ្មានច្បាប់អនុញ្ញាត គឺជាវិធានការចាំបាច់មួយក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ជាការបញ្ជូនសារដល់បណ្ដា គ្រប់ក្រុមហ៊ុន…

ឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ) សម្រុកដឹកជញ្ជូនឈើក្រាក់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេង

មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ) សម្រុកដឹកជញ្ជូនឈើក្រាក់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេង ឯអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋាន ម្នាក់ៗមិនខ្វល់ក្នុងការបង្ក្រាបដឹកអីក៏ដឹកទៅ… ឧត្ដរមានជ័យ៖ រថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំនួនពីរគ្រឿង ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះ(យាយ មុំ) ដែលរស់នៅខេត្តបាត់ដំបង ដោយរថយន្តទីមួយម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ(ភ្នំពេញ.3C-1666) និងរថយន្តទីពីរម៉ាកកូរ៉េ ពណ៌ស លាយបៃតង ពាក់ស្លាកលេខ(ភ្នំពេញ.3C-0199) ដឹកឈើក្រាក់ពេញៗគ្របតង់ជិត។ ជាក់ស្តែងអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពរថយន្តទាំងពីរគ្រឿងរបស់(យាយ មុំ) ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើក្រាក់វែងៗដាក់ខ្ពស់ផុតទ្រុងគ្របតង់ជិត ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា៖…

ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ

ខេត្តកំពង់ធំ ទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីបន្តសកម្មភាពក្នុងការគ្រប់គ្រងការពារធនធានធម្មជាតិ សម្រាប់សង្គមជាតិ និងកូនចៅយើងជំនាន់ក្រោយៗទៀត ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសារបរិសុទ្ធ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់​បទបញ្ជា ៣ ចំណុច ដល់​កងកម្លាំង​ចម្រុះ​ក្នុងការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ដាក់​ចេញ​បទបញ្ជារ ចំនួន​ បី​ចំណុច​ ស្តីពី​ការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះកំពុងប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ…

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបញ្ជាដាច់ខាតដល់សមត្ថកិច្ចក្រោមឱវាទ ត្រូវ បង្ក្រាបក្មេងទំនើង បទល្មើសអនឡាញស្កេម ជនអន្តោប្រវេសន៍ខុសច្បាប់

(កំពង់ធំ) លោកសាយ គឹមឡម បានដាក់បទបញ្ជានេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកក្កដានៅអគាររដ្ឋបាលស្រុកស្ទោងកាលពីររសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើការងារអាទិភាពសំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់ អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបង្កើនការរឹតបន្តឹង និងបង្ក្រាបយ៉ាងក្តៅគគុកលើក្រុម «ក្មេងទំនើង» ដែលបង្កការអសន្តិសុខក្នុងសង្គម ព្រមទាំងបង្ក្រាបរាល់សកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Online Scam) ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់តាមច្បាប់ជាធរមាន ដើម្បីទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ និងរក្សាសន្តិសុខជាតិ។…

បង្ក្រាបសិប្បកម្មកែច្នៃឈើអត់ច្បាប់ ជ្រកកោនជាង ៣ឆ្នាំ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងពាក់ព័ន្ធ រក្សាទុកដើម្បីចាត់ការតាមនីតិវិធី។ តាមការបំភ្លឺពីម្ចាស់ទីតាំងឈ្មោះ បូ បានសារភាពថា ខ្លួនបានលួចបើកអាជីវកម្មកែច្នៃឈើនេះដោយគ្មានច្បាប់អនុញ្ញាតអស់រយៈពេលជាង ៣ឆ្នាំមកហើយ។ជុំវិញករណីនេះ លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើ បានធ្វើការណែនាំ និងតម្រូវឲ្យម្ចាស់ទីតាំងរៀបចំឯកសារសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ៕BRT

មេឆ្នោតវៀតណាម-ថៃ ពង្រាយកូនកញ្ច្រែងពេញខេត្ត កើបលុយពលរដ្ឋរាប់សិបលានក្នុងមួយថ្ងៃ ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

បាត់ដំបង៖ ជំនួញល្បែងស៊ីសងខុសច្បាប់ ឆ្នោតកន្ទុយលេខទាំងវៀតណាម និងថៃ កំពុងវាយលុកយ៉ាងសន្ធឹកសន្ធាប់ក្នុងខេត្តបាត់ដំបង ដោយមេឆ្នោតកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវក្នុងការពង្រាយ “កូនកញ្ច្រែង” កត់ឆ្នោតដូចសម្បុកកណ្ដៀរ។ សកម្មភាពនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ កើបលុយរាប់សិបលានរៀលក្នុងមួយថ្ងៃៗ និងបំផ្លាញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» យ៉ាងធ្ងន់ធ្ងរ។ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ពីទីតាំងលួចលាក់កត់ឆ្នោតជាច្រើនកន្លែង ដែលកំពុងដំណើរការដោយរលូន រួមមាន៖ទីតាំងទី១ ភូមិកាប់គោថ្មី សង្កាត់អូរចារ (ជិតស្នាក់ការភូមិ)។ទីតាំងទី២ ផ្ទះមេធំ ក្រោមដើមក្រខប់ ភូមិចំការសំរោង សង្កាត់ចំការសំរោង។ទីតាំងទី៣ ផ្ទះវីងវេញលុយ «ចាន់រី» ទល់មុខផ្សារពោធិ៍វង្ស ភូមិចំការសំរោង២។ទីតាំងទី៤ ផ្ទះឈ្មោះ…