រថយន្តក្រុង១គ្រឿងដឹកទំនិញ មិនមានច្បាប់ ពិនិត្យឃើញមានត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ និងទំនិញមួយចំនួនទៀតសរុបជាង៥តោន សមត្ថកិច្ចជំនាញសម្រេចដុតបំផ្លាញចោល
(កំពង់ធំ)÷ ត្រីសាម៉ុនគ្រឿងក្នុងសត្វមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាង៥តោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់បញ្ជាឱ្យលោកដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការណ៍ជាមួយ មន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…
