Month: June 2020

មាតាដៃមួយរយចំនួន១៥នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ធំចាប់ធ្វើកិច្ចសន្យាអប់រំ ឲ្យវិលត្រលប់ទៅគេហដ្ឋានវិញ

កំពង់ធំះនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី…

ដើរដាក់អន្ទាក់សត្វជាន់ប៉ះគ្រាប់មីនផ្ទុះស្លាប់០១នាក់និងរបួសស្រាល០១នាក់

ខេត្តបាត់ដំបង៖ ស្លាប់ភ្លាមៗមួយនាក់និង០១នាក់ទៀតរងរបួសស្រាល ខណៈដើរដាក់អន្ទាក់សត្វជាន់ប៉ះគ្រាប់មីនបណ្តាលអោយផ្ទះ។ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។ ជនរងគ្រោះខាងលើ ទី១/ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ៦៣ឆ្នាំ(ស្លាប់) ២/ឈ្មោះ ធាង ធួន ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) អ្នកទាំងពីរជាប្រជាពលរដ្ឋរស់នៅភូមិបុសខ្នុរ…

លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំស៊ីដាច់លុយ ៣៣ លានរៀលពីប្រជាពលរដ្ឋ ១២ គ្រួសា

ខេត្តកំពង់ធំ៖ យោងតាមសេចក្តីរាយការណ៍ដោយផ្ទាល់មាត់ពីអ្នកស្រី ចុង សៅនី និងអ្នកស្រី បេន យ៉ង់ រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋទាំង ១២គ្រួសារ បានមករាយការណ៍ឲ្យអ្នកសារព័ត៌មានយើងដឹងថាប្រជាពលរដ្ឋទាំង១២ គ្រួសារ ជាសាច់ញាតិរបស់ជនជាប់ចោទកំពុងជាប់ឃុំ ក្នុងពន្ធនាគារ២នាក់ ១.ឈ្មោះ ឆាំ ឆាន ភេទប្រុស អាយុ ៣៨ឆ្នាំ ២.ឈ្មោះ ផន សុគា ភេទប្រុស អាយុ ៣៤ឆ្នាំ។ ពាក់ព័ន្ធករណី…

ភ្លើងចង្រ្កាន់ឆាបឆេះស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើនៅស្រុកអង្គរធំក្លាយជាផេះ

សៀមរាប៖មានសេខក្ដីរាយការណ៍ពីសមត្ថកិច្ចថា អាគារស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអាធ្រាត ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីបាត់បង់ស្នាក់ការមួយខ្នងទំហំ០៦ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់ម៉ែត្រជញ្ជាំងក្តារ ប្រក់សង្គ័សី ក្នុងនោះកៅអីតុត្តា០៥ តុចំនួន០២ ទូរដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។មូលហេតុ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់បណ្តាលឲ្យរាលឆេះតែម្តង៕

ក្រុមហ៊ុន S.2.V និងក្រុមហ៊ុនហ្វាញកំពុងសម្រុកដឹកជញ្ជូនមាន់រស់ចូលមកប្រទេសកម្ពុជាតាមច្រកអន្តជាតិ អូរស្មាច់យ៉ាងគគ្រឹកគគ្រេង

ខេត្តឧត្ដរមានជ័យ៖ ក្រសួងកសិកម្មបានប្រកាសរឹតបន្តឹងនិងកាត់បន្ថយការនាំចូលសត្វរស់គ្រប់ប្រទេសពីប្រទេសជិតខាងតែបែជាក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញសម្រុកដឹកជញ្ជូនមាន់រស់ មាន់ពងខ្លាំងជាងមុន តាមច្រកទ្វាអន្តជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យក្នុងមួយៗថ្ងៃរាប់ម៉ឺនក្បាល សង្ស័យថាមានការឃុបឃិតបើកដៃពីមន្រ្តីជំនាញ។ តាមប្រភពព័ត៏មានពីពលរដ្ឋនឹងក្រុមឈ្មួញបានអោយដឹងថា សព្វថ្ងៃគេសង្កេតឃើញ ក្រុមហ៊ុន S.2.V និងហ៊ុនហ្វាញបានសម្រុកដឹកជញ្ជូនមាន់រស់ មាន់ពងពីប្រទេសថៃចូលមកប្រទេសកម្ពុជាយើងតាមរកទ្វាអន្តជាតិអូរស្មាច់និងធ្វើការចែកទៅដល់ រាជធានី ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពលរដ្ឋនឹងក្រុមឈ្មួញផ្សេងទៀតបានបន្ដថាគ្មានអ្នកណាហ៊ានដឹកជញ្ជូនមាន់រស់មាន់ពងពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តជាតិអូរស្មាច់មានតែក្រុមហ៊ុន S.2.V និងហ៊ុនហ្វាញ បានដឹកជញ្ចូនចង់បាក់ឡានទៀតក៍មិនចាប់ដែរ តែបើមានឈ្មួញខ្លះរកស៊ីបន្ដិចបន្ដូចគឺខាងមន្ត្រីជំនាញមើលឃើញណាស់។ បើយោងតាមប្រភពពីមន្រ្តីច្រកបានអោយដឹងថា ក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញនូវតែធ្វើសកម្មភាពដឹកជញ្ជូនមាន់រស់ និងមាន់ពង ចេញពីប្រទេសថៃក្នុងមួយៗថ្ងៃរាប់ម៉ឺនក្បាលនិងបើកអោយឈ្មួញមកពីខេត្តព្រះវិហារចូលយកមាន់រាប់ពាន់ក្បាលតាមចិត្តដាក់តាមរថយន្ដយីឌុប ឡានកូរ៉េ ឡានឃ្លុប សង្ស័យថាមិនមានច្បាប់ ត្រឹមត្រូវ ហើយក្រុមហ៊ុននេះចង់គេចវេសន៍ក្នុងការបង់ពន្ធចូលរដ្ឋឬយ៉ាងណានោះទេ។…

ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ទទួលអំណោយពីសប្បុរសជន

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន នាំយកអំណោយរបស់សប្បុរសជន នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅសង្កាត់ព្រៃតាហ៊ូ ចំនួន ១៥០គ្រួសារ និងសង្កាត់អាចារ្យលាក់ ចំនួន៥០គ្រួសារ។ ក្នុងឱកាសនោះដែរលោកអភិបាលក្រុងស្ទឹងសែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារនៃឆ្លងរីករាលដាលរលកទី២ ជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន! ក្នុងន័យនេះប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវបង្កើននូវការយកចិត្តទុកដាក់ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ប្រើប្រាស់កន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ឧស្សាហ៍លាងដៃញឹកញាប់ជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ដោយដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង និងមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។…

អាជ្ញាធរខេត្តកំពង់ធំ សំណូមពរដល់ប្រជាពលរដ្ឋចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំង ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងថែមទៀត ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយនោះទេ។ អភិបាលខេត្តកំពង់ធំ បានថ្លែងបែបនេះ ក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នាវេលាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅអនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អភិបាលខេត្ត ក៏បានថ្លែងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរបង្កើបង្កើនផល និងចិញ្ចឹមសត្វពាហនៈជាធម្មតាផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ អំឡុងមានវិបត្តិកូវីដ១៩។ លោក…

ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ ថវិកាសម្រាប់ការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ

កំពង់ធំ= ថ្នាក់ដឹកនាំខេត្តនិងសប្បុរសជននៅថ្ងៃទី០៨ខែ មិថុនា ឆ្នាំ២០២០បានបើកការដ្ឋាន បញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិ ទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំខេត្ត ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ថ្ងៃនេះលោកបានដឹកនាំកងកម្លាំង…

លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសួរសុខទុក្ខលោកយាយ ខឹម យ៉ុង រងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០៧ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខលោកយាយឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរា រស់នៅជាមួយចៅស្រី១នាក់ និងក្មួយស្រី១នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០៧ ឆេះផ្ទះទំហំ ទទឹង៤ម៉ែត្រ នឹងបណ្ដោយ…