ការដឹកជញ្ចូនឈើបានកក្រើកឡើងវិញហើយដោយសារមន្រ្ដីជំនាញគ្មានឆន្ទះបង្រ្កាប់

សៀមរាប=ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញដឹកជញ្ជូនឈើពីស្រុកជីក្រែងចូលមកខេត្តសៀមរាប ឆ្លងកាត់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ចូលទៅដល់ក្រុងសៀមរាប គឺមានការឃុបឃិតបើកដៃពី លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប។ តាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីលោក ស៊ុន គង់ ទទួលបានតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប រួចមកគឺបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង និងស្រុកស្វាយលើ ពុំមានការថយចុះឡើយ ធ្វើអោយឈ្មួញមួយចំនួនដឹកជញ្ជូនឈើពីស្រុកស្វាយលើ ចូលទៅក្រុងសៀមរាបយ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តសៀមរាប បានឲ្យដឹងថា…

រថយន្តផ្ទុះកង់ក្រឡាប់ធ្លាក់ប្រឡាយធ្លាយពោះចេញឈើប្រណិត

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿងបានផ្ទុះកង់ក្រឡាប់ចូល ប្រឡាយហើយត្រូវប៉ូលិសមូលដ្ឋានស្ទូចប្រគល់ឱ្យមេព្រៃហេតុការណ៍ នោះបានកើតឡើងនៅវេលាម៉ោង ៣ និង ២០នាទីរំលងអាធ្រាត្រឆ្លង ចូលថ្ងៃទី២១ ខែមិនាឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិ សណ្តាន់សង្កាត់ទឹកវិល។ លោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថារថយន្តដែលរងគ្រោះថ្នាក់នោះ ម៉ាកកាមរីបាឡែនពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2n5893 ។ រថយន្តនេះបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ ៦ពីទិសខាងលិចទៅទិសខាងកើត លុះដល់ ចំណុចកើតហេតុបានបែកកង់ហើយក្រឡាប់ចូលប្រឡាយ ឯម្ចាស់រថយន្តបានគេចខ្លួនបាត់ ។ លោកបន្តថារថយន្តនោះមានផ្ទុកសុទ្ធតែឈើប្រភេទធ្នង់ល្មើសច្បាប់ ក្រោយកើតហេតុកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានស្ទូចយកមក…

បែកធ្លាយអំពើពុករលួយរបស់លោកអធិការស្រុកឆ្លូងដៃម្ខាងបង្រ្កាប់ដៃម្ខាងទៀតរកស៊ីបទល្មើសដឹកឈើ

ក្រចេះ= ក្រោយពីមានសំបុត្រអាណាម៉ឹកបានបោះខាងមុខសាលាស្រុកឆ្លូង រួចមកទើបដឹងថា លោក ឆុង តូរ៉ាន ហៅតូ អធិការស្រុកឆ្លូង ជាដៃគូររកស៊ីឈើជាមួយលោក សូត្រ ក្រោយពីបែកការត្រូវបានលោក ឆុង តូរ៉ាន ហៅ តូ បានអោយប្អូនបង្កើតឈ្មោះ ឆុង តូរ៉ូ ពាក់ស័ក្ក៣ ជាអ្នកទទួលការងារជំនួស ជាមួយ លោក សូត្រ ហើយក្រុមឈ្មួញខាងលើនោះត្រូវបានគេដឹងថាជាឈ្មួញឈើដុះស្លែរដ៏ធំជាងគេក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ តាមប្រភពព័ត៏មានពីប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឺះគន់ លោកអធិការរូបនេះ ថា​បានប្រឆាំងនិងបទបញ្ញារបស់ប្រមុខរាជរដ្នាភិបាលគឺ សម្ដេច ហ៊ុន…

បែកធ្លាយរឿងមិនប្រក្រតីរបស់ភូមិបាលស្រុកស្ទោងជុំវិញការចេញប្លងដីយកថ្លៃកប់ពពក

កំពង់ធំ =​ប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឹះគន់ទៅលើសំណងអត់ច្បាប់ សំណង់ធ្វើលើចំណីផ្លូវ សំណង់សាងសងលើដីរដ្ន ដែលកំពុងសាងសងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ថា​ដោយសារតែលោក លឹមប៊ុនហេង ប្រធានការិយាល័យភូមិបាលជាអ្នកអនុញាតិ ទើបសំណងទាំងនេះអាចសាងសងបានយ៉ាងរលូន។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានបន្ដថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង នៅពេលដែលពលរដ្នលក់ដីធ្លីម្ដងៗទាមទាលុយពីពលរដ្នក្នុងការរត់ការធ្វើប្លងកម្មសិទ្ធិច្រើនៗ ជាហេតុធ្វើអោយពលរដ្នរអូរទាំជាខ្លាំង ទទឹមនិងការឹះគន់នេះពលរដ្នថា លោក លឹម ប៊ុនហេង មានផ្ទះតំលៃជិត១០ម៉ឺនដុល្លា មានឡាន៥៧០ចំនួន២គ្រឿង ក្នុង១គ្រឿងតំលៃជាង១០ម៉ឺនដុល្លា !សួរថាតើលោក លឹម ប៊ុនហេងមានប្រាក់ខែប៉ុន្មានក្នុង ឋានះជាប្រធានការិយាល័យភូមិបាល ​ ពលរដ្នស្នើរសុំអោយ…

ភ្ញាក់ផ្អើលពលរដ្នថាលោក ថាវ ទុំ បន្ទាប់ពីចេញពីពន្ធនាគាអាចរៀបដីបានរាប់រយហិកតាក្នុងតំបន់ក្បែរមាត់ទន្លេ

កំពង់ធំ= ភ្ញាក់ផ្អើលពេលលឺពលរដ្នថា លោក ថាវ ទុំ បន្ទាប់ពីចេញពីពន្ធនាគា មានដីព្រៃលិចទឹកក្នុងតំបន់៣ ដូចជាតំបន់ក្បាលតាពីរ តំបន់ក្រពើស្គម រាប់រយហិកតា ហើយដីទាំងនោះមានចំងាយត្រឹមតែ២គីឡូម៉ែត្រពីមាត់ទន្លេ ក្នុងឃុំចំណារក្រាម ស្រុកស្ទោង ខេត្តកំពង់ធំ​។ ពាក់ព័ន្ធនិងការចោតប្រកាន់ខាងលើនេះ​ លោក ថាវ ទុំ បានបកស្រាយក្នុងកិច្ចសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទី២២ខែ មិនា ឆ្នាំ២០២០ថា បន្ទាប់ពីលោកចេញពីពន្ធនាគា លោកបានសន្យាជាមួយថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានថា លោកមិនជាប់ពាក់ព័ន្ធនិងការឈូសឆាយដីតំបន់ព្រៃលិចទឹកទៀតទេ ហើយដីតំបន់ខាងលើនៅឆ្ងាយពីមាត់ទន្លេ៨គីឡូម៉ែត្រ បច្ចុប្បន្នពលរដ្នកំពុងអាស្រ័យផល! លុះសួរពលរដ្នវិញថាដីក្នុងតំបន់ខាងលើសុទ្ធសឹងតែជាដីលោកទុំទាំងអស់ ពលរដ្នថ្លែងថា…

រថយន្ដដឹកអាកុលបុកបង្គោលភ្លើងឆ្លងចរន្តឆេះខ្លោចតៃកុងឡាន ស្លាប់យ៉ាងអាណោចអាធម្ម

កំពង់ធំ៖ ពិតជាគួរអោយអាណោចអាធ័មមែន តៃកុងឡានងងុយដេក បើករ៉េចង្កូតបុកបង្គោលភ្លើង ឆ្លងចរន្តអគ្គីសនីយក្នុងឡាន បង្ករឲ្យឆេះឡានរួមទាំងអាកុលក្នុងឡានពេញ បណ្តាលឲ្យភ្លើងឆេះតៃកុងឡាន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២៣ និង៤៥ នាទីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ត្រង់គីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកស៊ីណា មួយគ្រឿង កំពុងតែបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ០៦ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែ រថយន្តរ៉េចង្កូតពេញ ផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង…

ក្រុមហ៊ុនវិនិយោគអ៊ីណារីតា ជិត២០០នាក់តវ៉ាសុំអោយតុលាកាដោះលែងលោក ឌីម សួនណាត តំណាងក្រុមហ៊ុនអោយមានសេរីភាពវិញ

សៀមរាប ៖ ក្រុមការងារអ្នកស្រី ខាត់ សាឃីម និងតារាល្បីៗជាច្រើនរូប មានគ្នាជិត២០០នាក់ នៅព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ត្រូវនឹងថ្ងៃព្រហស្បត៍ ១១ រោច ខែ ផល្គុន ព ស​ ២៥៦៣ បានមកតវ៉ាសុំឲ្យតុលាការខេត្តសៀមរាបដោះលែងតំណាងក្រុមហ៊ុនវិនិយោគ អ៊ីណារីតា ឈ្មោះឌីម សួនណាត អោយមានសេរីភាពវិញ​​ ។ ក្រុមអ្នកតវ៉ាបានឲ្យដឹងថាពួកគាត់មកពីបណ្ដាខេត្តនាៗទូទាំងប្រទេស មកតវ៉ាសូមឲ្យលោក តុលាការដោះលែងតំណាងក្រុមហ៊ុនរបស់ខ្លួន ឈ្មោះ លោក ឌីម សួនណាត បន្ទាប់ពីតុលាកាឃុំខ្លួនគាត់អស់រយះពេល៨ខែមកហើយមិនព្រមដោះលែងវិញ ដោយសារគាត់មិនមានកំហុសអ្វីនោះទេ…

រកមុខអ្នកដើមហេតុធ្វើអោយរថយន្ដដឹកទំនិញក្រឡាប់ផ្ងារជើងឃើញហើយ

សៀមរាប = ពលរដ្នរឹះគន់មន្រ្ដីគយថាជាដើមហេតុធ្វើអោយរថយន្ដដឹកទំនិញ១គ្រឿងក្រឡាប់ផ្ងារជើងខ្ចាក់ទំនិញពេញផ្លូវ ហើយនាំគ្នាបើករថយន្ដគេចខ្លួនបាត់ស្រម៉ោល តែសំណាងល្អដែលពលរដ្នបានថតរថយន្ដមន្រ្ដីគយទាំងនោះទុកជាសាក្សី​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅចំណុចជិត ភូមិភាគ៤ចាស់ ក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីគយបំរុងចាប់អូសឡានដឹកទំនិញយកទៅកន្លែងស្នាក់ការស្រាប់តែក្រឡាប់ផ្ងាជើងខ្ចាក់ទំនិញរាយប៉ាយពេញផ្លូវ រួចគេឃើញមន្រ្ដីគយទាំងនោះនាំគ្នាឡើងរថយន្ដបើកយ៉ាងលឿនគេចបាត់អស់ដោយមិនទទួលខុសត្រូវ ទុកអោយម្ចាស់រថយន្ដដឹកទំនិញនៅតែម្នាក់ឯង នេះហេតុសំណាងគ្មានមនុស្សគ្រោះថ្នាក់ដល់ជីវិត ។ តាមប្រភពព័ត៏មានពីមន្រ្ដីរាជការថា មកដល់ពេលនេះមន្រ្ដីគយទាំងនោះត្រូវបានគេស្គាល់ឈ្មោះ និងកន្លែងធ្វើការអស់ហើយ រងចាំនិងទុកពេលអោយចូលខ្លួនមកដោះស្រាយ បើមិនដូច្នោះទេ ឈ្មោះមន្រ្ដីគយទាំងនោះនិងចេញផ្សព្វផ្សាយជាសាធារណះ​ ហើយចាំមើលអាចគេចរួចពីសំណាញច្បាប់ឬទេ ? ។ ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក…

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្នានសល់

សៀមរាប៖ ផ្ទះប្រជាពលរដ្នមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់កាលពី វេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្តទៀតថាអគ្គិភ័យខាងលើនេះបណ្តាលអោយរងការខូចខាត:ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ប្រាក់ដុល្លារចំនួន៣០០ ដុល្លារ និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង។ កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង…