កម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់ឈើប្រភេទលេខ ១ ចំនួនពីរគោយន្តកន្ត្រៃ ប្រគល់ជូនសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ បានឱ្យដឹងថានៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ មានក្រុមកាប់និងដឹកជញ្ជូនឈើខុសច្បាប់ ពីតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្តក្រចេះមកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដើម្បីនឹងដឹកជញ្ជូនបន្តធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញ ។ នៅវេលាម៉ោង៤: ៣៥នាទីទៀបភ្លឺ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទទួលបានបទបញ្ជារួចជាស្រេច បានស្ទាក់ចាប់បានគោយន្តកន្ត្រៃ ដឹកឈើប្រភេទលេខ ១ ចំនួន ២ គ្រឿង តែត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់។
