អភិបាលស្រុកស្ទោងណែនាំអោយបែងចែកទឹកពីអាង «៣០ កញ្ញា» ឱ្យចំគោលដៅ ខណៈកង្វះទឹកភ្លៀងកំពុងគំរាមកំហែងដល់ស្រែស្រូវ
(ខេត្តកំពង់ធំ)៖ លោកអភិបាលស្រុកស្ទោង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកង្វះទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងកសិករ ឱ្យរួមគ្នាគ្រប់គ្រង និងបែងចែកទឹកពីអាងស្តុកទឹក «៣០ កញ្ញា» ឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ លោកបានឱ្យដឹងថា របបទឹកភ្លៀងនាពេលបច្ចុប្បន្នមានការធ្លាក់ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការនោះឡើយ ដែលកត្តានេះបាននិងកំពុងបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប្រសិនបើគ្មានការអន្តរាគមន៍ ឬការគ្រប់គ្រងទឹកឱ្យបានទាន់ពេលវេលានោះទេ ផលដំណាំស្រូវរបស់ពលរដ្ឋអាចនឹងប្រឈមការខូចខាតកាន់តែខ្លាំង។ ជាមួយគ្នានេះ លោកបានអំពាវនាវយ៉ាងទទូចឱ្យមានការគ្រប់គ្រងការសហការគ្នាយ៉ាងជិតស្និទ្ធនិងបែងចែកការបង្ហូរទឹកចេញពី «អាងស្តុកទឹក៣០កញ្ញា» ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាសមធម៌នៃការប្រើប្រាស់ ការបែងចែកទឹកត្រូវតែធ្វើឡើងដោយតម្លាភាព និងចំគោលដៅ ធ្វើយ៉ាងណាឱ្យទឹកហូរទៅដល់ស្រែស្រូវដែលកំពុងត្រូវការចាំបាច់បំផុត ដោយចៀសវាងការខ្ជះខ្ជាយទឹក ឬការដណ្តើមទឹកគ្នា។ លើសពីនេះលោកអភិបាលស្រុកក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់…
