រកមុខអ្នកដើមហេតុធ្វើអោយរថយន្ដដឹកទំនិញក្រឡាប់ផ្ងារជើងឃើញហើយ
សៀមរាប = ពលរដ្នរឹះគន់មន្រ្ដីគយថាជាដើមហេតុធ្វើអោយរថយន្ដដឹកទំនិញ១គ្រឿងក្រឡាប់ផ្ងារជើងខ្ចាក់ទំនិញពេញផ្លូវ ហើយនាំគ្នាបើករថយន្ដគេចខ្លួនបាត់ស្រម៉ោល តែសំណាងល្អដែលពលរដ្នបានថតរថយន្ដមន្រ្ដីគយទាំងនោះទុកជាសាក្សី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅចំណុចជិត ភូមិភាគ៤ចាស់ ក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីគយបំរុងចាប់អូសឡានដឹកទំនិញយកទៅកន្លែងស្នាក់ការស្រាប់តែក្រឡាប់ផ្ងាជើងខ្ចាក់ទំនិញរាយប៉ាយពេញផ្លូវ រួចគេឃើញមន្រ្ដីគយទាំងនោះនាំគ្នាឡើងរថយន្ដបើកយ៉ាងលឿនគេចបាត់អស់ដោយមិនទទួលខុសត្រូវ ទុកអោយម្ចាស់រថយន្ដដឹកទំនិញនៅតែម្នាក់ឯង នេះហេតុសំណាងគ្មានមនុស្សគ្រោះថ្នាក់ដល់ជីវិត ។ តាមប្រភពព័ត៏មានពីមន្រ្ដីរាជការថា មកដល់ពេលនេះមន្រ្ដីគយទាំងនោះត្រូវបានគេស្គាល់ឈ្មោះ និងកន្លែងធ្វើការអស់ហើយ រងចាំនិងទុកពេលអោយចូលខ្លួនមកដោះស្រាយ បើមិនដូច្នោះទេ ឈ្មោះមន្រ្ដីគយទាំងនោះនិងចេញផ្សព្វផ្សាយជាសាធារណះ ហើយចាំមើលអាចគេចរួចពីសំណាញច្បាប់ឬទេ ? ។ ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក…
