Month: August 2026

លោក សាយ គឹមឡម បានដឹកនាំកងកម្លាំងចម្រុះ ចុះបិទទីតាំងក្រុមហ៊ុនប្រាសាទមាស ភីអេសអិល ឯ.ក ចំនួន២ទីតាំងនៅក្នុងស្រុកស្ទោង

(កំពង់ធំ) ៖ ដោយអនុវត្តតាម ស ជ ណ របស់រដ្ឋបាលខេត្តកំពង់ធំ លេខ ៤៣៥/២៦ សជណ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការចុះបិទសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននេះដែលបានធ្វើអាជីវកម្មដោយពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ ដែលមួយទីតាំងស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង និងមួយទីតាំងទៀតស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ការបង្ក្រាបនិងបិទទីតាំងអាជីវកម្មគ្មានច្បាប់អនុញ្ញាត គឺជាវិធានការចាំបាច់មួយក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ជាការបញ្ជូនសារដល់បណ្ដា គ្រប់ក្រុមហ៊ុន…

អភិបាលស្រុកតាំងគោក យកអំណោយសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ៣គ្រួសារ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង…

‎ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រនៅឃុំផាញើម ត្រូវបានបើកការដ្ឋានជួសជុល កែលម្អឡើងវិញ

‎ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ត្រូវបានបើកការដ្ឋានជួសជុល កែលម្អឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ (ប្រាសាទបល្ល័ង្ក)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិករផលទៅកាន់ទីផ្សារ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន លោកឧកញ៉ា ឈន សុផល ប្រធានក្រុមការងារចុះជួយឃុំផាន់ញើមបានដឹកនាំក្រុមការងាររៀបចំដាក់គ្រឿងចក្រ ចុះជួសជុលសម្រួលកែលម្អឡើងវិញ ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រ ស្ថិតនៅភូមិព្រហ៊ូត សុជុល ផ្ដៀក ព្រៃម្រ៉ី ក្រញូង ឃុំផាន់ញើម…

ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ចំនួន ៣២០ នាក់ ដែលបានទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ចំនួន ៣២០ នាក់ ដែលបានទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈ​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ និង​លោកជំទាវបណ្ឌិត ជា សេរី អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់​ធំ​ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាស្រុកសណ្ដាន់ បានជួបជុំប្រជាពលរដ្ឋ វគ្គទីមួយ ចំនួន ១០៩ នាក់ ក្នុងចំណោមប្រជាពលរដ្ឋ…

សកម្មភាពសិស្សប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកកម្ពុជា ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣ ខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ដោយឡែកនៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប ក្រោមវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ…

អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ និងជូនពរឲ្យជាប់ទាំងអស់គ្នា 

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អនិងជូនពរឲ្យជាប់ទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានលើកឡើងនៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។…

អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ២៨នាក់ត្រៀមប្រឡងបាក់ឌុប

(កំពង់ធំ)៖ ដើមី្បជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ស្មារតីដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នាព្រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក បានអញ្ជើញសំណេះសំណាល់ សួរសុខទុក្ខ និងប្រគល់ថវិកាឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន២៨នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។ សកម្មភាពចុះជួយដោយផ្ទាល់នេះ គឺធ្វើឡើងស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញ និងជំរុញយ៉ាងយកចិត្តទុកដាក់ពីសំណាក់…

ប្រជាពលរដ្ឋ ៨ គ្រួសារ នៅខេត្តកំពង់ធំ ទទូចស្នើសុំឯកឧត្តមអភិបាលខេត្ត ជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាង ១០ ឆ្នាំមកហើយ

កំពង់ធំ៖ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ មានទីលំនៅស្ថិតក្នុងខេត្តកំពង់ធំ បានចេញមុខគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដើម្បីមេត្តាជួយអន្តរាគមន៍ និងចុះដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ដែលបានអូសបន្លាយពេលអស់រយ:ពេលជាង ១០ ឆ្នាំមកហើយ។ដីទំនាស់នេះ មានទីតាំងស្ថិតនៅចំណុចទួលតាអ៊ុំ ភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានទំហំសរុប ២៤ ហិចតា និង ២៤ អា ដែលបច្ចុប្បន្នកំពុងរងការរំលោភបំពាន និងបង្កបង្កើនផលដោយលោក សៀន ឆេងកូ តាំងពីឆ្នាំ២០២០ មក…

គម្រោងប្រព័ន្ធធារាសាស្ត្រថ្មីប្រវែងប្រមាណ២០គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅស្រុកស្ទោង ខេត្តកំពង់ធំ

គម្រោងប្រព័ន្ធធារាសាស្ត្រថ្មីប្រវែងប្រមាណ២០គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពង្រីកការស្រោចស្រព និងលើកកម្ពស់ផលិតភាពកសិកម្ម (កំពង់ធំ)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានចាត់តំណាង និងមន្ត្រីជំនាញបច្ចេកទេស សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាជាក់ស្តែង ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមទៀត សម្រាប់បម្រើដល់ការស្រោចស្រព និងការរំដោះទឹកនៅក្នុងមូលដ្ឋាន។ ប្រព័ន្ធធារាសាស្ត្រថ្មីនេះ…