Month: June 2020

រឿងចាប់អេស្កាវ៉ាទ័រ២គ្រឿងរបស់លោក ថូ គឹមស៊ន កាន់តែក្ដៅឡើងៗហើយ

កំពង់ធំ= ជាក់ស្ដែងនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ នេះលោកស៊ិនវិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកសាយវា សនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យទៅលើដីព្រៃដែលលោកថូ គឹមស៊ន ដាក់គ្រឿងចក្រទៅឈូសឆាយនៅចំណុច ភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ការដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទៅលើផ្ទៃដីដែលឈូសឆាយដីព្រៃនោះ មូលហេតុមកពីលោកថូ គឹមស៊នដែលជាប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោងបានសរសេររបាយការណ៍លាបពណ៌នឹងវាយប្រហាយ៉ាងចាស់ដៃរិះគន់ទៅដល់ស្ថាប័នចុះអនុវត្តច្បាប់ និងស្ថាប័នកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលចុះបង្ក្រាបគ្រឿងចក្ររបស់លោកកាលពីថ្ងៃទី ២៩ឧសភាឆ្នាំ ២០២០កន្លងមក។ នៅក្នុងរបាយការណ៍ដែលលោកថូ គឹមស៊នធ្វើជូនទៅក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង សុទ្ធតែរបាយការណ៍លាបពណ៌និងវាយប្រហារទៅលើស្ថាប័នអនុវត្តច្បាប់ដោយគ្មានការពិតទាំងអស់ចំណុចនេះហើយដែលធ្វើឲ្យលោកស៊ិន វិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបាន ដឹកនាំក្រុមការងារចុះទៅផ្ទាល់នៅកន្លែងដីព្រៃដែលឈូសឆាយនោះ រួចហើយនៅពេលត្រឡប់មកវិញលោកសាយវាសនាព្រះរាជអាជ្ញារងបានដឹកនាំការប្រជុំជាមួយក្រុមការងារនៅសាលាស្រុកស្ទោងដើម្បីឲ្យក្រុមការងារឡើងមានយោបល់ម្ដងម្នាក់ម្ដងម្នាក់ពាក់ព័ន្ធនិងដីព្រៃចំនួនជាង ២០០…

ឈើប្រណិតច្រើនជាង៩០០ដុំ ត្រូវបាននាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ រឹបអូសពីរោងសិប្បកម្មអត់ច្បាប់ពីរកន្លែង

ព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តសាំងយ៉ុង១គ្រឿង និងការស្តុកទុកឈើនៅក្នុងរោងសិប្បកម្មល្មើសច្បាប់ពីរកន្លែង រឹបអូសឈើប្រណិត និងឈើលេខ១ ចំនួន ៣ប្រភេទ មានជាង ៩៤០ដុំ និងសន្លឹក ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន ។ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានការអនុញ្ញាត…

រដ្ឋបាលខេត្តកំពង់ធំ សម្រេចចុះរុះរើសម្ភារសំណង់ និងសម្ភារអគ្គិសនីរបស់សេវាករ តាំងក្រសាំង

កំពង់ធំ៖ ដោយយោងលើការចាំបាច់ ផ្តល់ដីរបស់រដ្ឋដើម្បីធ្វើការវិនិយោគឲ្យក្រុមហ៊ុន សម្រាប់ជាប្រយោជន៍រួម និងជាចំណូលស្របច្បាប់ជូនរាជរដ្ឋាភិបាល, រដ្ឋបាលខេត្តកំពង់ធំ សម្រេចចុះរើសម្ភារសំណង់ និងសម្ភារអគ្គិសនីរបស់សេវាករ តាំងក្រសាំង ដែលបានសុំដីរបស់រដ្ឋធ្វើជាទីតាំងបណ្តុះអាសន្នអស់រយៈពេលជិត២០ឆ្នាំកន្លងមក។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០, រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ចុះធ្វើកិច្ចសន្យាឲ្យសេវាករតាំងក្រសាំង ស្ថិតស្រុកស្ទុក ខេត្តកំពង់ធំ រុះរើសម្ភារ សំណង់ និងសម្ភារអគ្គិសនី របស់លោក គ្រឹង សាន ចេញពីទីតាំងចាស់ ទៅដាក់ទីតាំងថ្មី។ លោក…

យុវតីម្នាក់តូចចិត្តខ្លួនមានជំងឺប្រចាំកាយសម្រេចចិត្តចងករសម្លាប់ខ្លួនក្នុងបន្ទប់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ៖ យុវតីម្នាក់មានជំងឺប្រចាំកាយ ឈឺ ក្បាលរ៉ាំរ៉ៃ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចងករសម្លាប់ខ្លួន នឹងខ្សែរគោនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ០០ នាទីព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ខ្វាច ស្រីល័ក្ខ ភេទស្រី អាយុ ២២ ឆ្នាំ…

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦១គ្រួសារ នៅស្រុកកំពង់ស្វាយបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

កំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាជនងាយរងគ្រោះមានជីវភាពខ្វះខាត ទីទាល់ក្រចំនួន ៦១គ្រួសារ ការចុះចែកអំណោយជូនប្រជាពលរដ្ឋនោះបានធ្វេីនាវេលាព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ នេះ ស្ថិតនៅ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទន្ទឹមនឹងនោះដែរ លោក សុខ លូ…

ចោរថ្លើមធំ ចូលលួចម៉ូតូរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានសៀមរាបបានយ៉ាងរលូនសមត្ថកិច្ចកំពុងស្រាវជ្រាវ

សៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ចោរចូលលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មាន នៅមន្ទីររដ្នបាលខេត្តសៀមរាប សង្កាត់ស្លក្រាម ក្រុងសៀមរាប។ យោងតាមប្រភពហ្វេសប៊ុកជនរងគ្រោះឈ្មោះ កើត គឿន បានឲ្យដឹងថាខ្ញុំបានបាត់ ម៉ូតូ Dream 2020 នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងធ្វើការបស់ខ្ញុំគឺមន្ទីរព័ត៌មានខេត្តសៀមរាប ចោរបានចូលទៅលួចនៅកន្លែងខ្ញុំធ្វើការតែម្ដង ពេលខ្ញុំហូបបាយហើយចូលធ្វើការវិញម៉ោង១និង៤៥នាទីដល់ចប់ការងារម៉ោង៥និង៣០នាទីខ្ញុំក៏ចេញមកផ្ទះរកម៉ូតូអត់ឃើញ។ លោកបន្ដថា រូបដែលលោកដាក់បង្ហោះក្នុងហ្វេសបុកនេះគឺរូបកាលទើបតែទិញមិនទាន់បានស្លាកលេខទេ ក្រោយមកមានផ្លាកលេខតែអត់បានថត ! កន្លែងធ្វើការរបស់ខ្ញុំនៅខាងក្រោយគេបង្អស់ជ្រុងខាងលិច នៃមន្ទីរខេត្តសៀមរាប ម៉ូតូដែលមានកាតគ្រី និងផ្លាកលេខ Siem Reap 1AI-5240 ដូចរូបភាព…

អភិបាលខេត្តកំពង់ចាម បន្ត ចែក អំណោយ កាកបាទក្រហម កម្ពុជា ដល់ ពលរដ្ឋ ១២០ ក្នុង ក្រុង កំពង់ចាម និង ស្រុក កំពង់សៀម

កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង ជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ មនុស្សធម៌ កាកបាទក្រហម កម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២០គ្រួសារ ក្នុង នោះ មក ពី ក្រុងកំពង់ចាម ចំនួន៦០គ្រួសារ និងមកពីស្រុកកំពង់សៀម ចំនួន៦០គ្រួសារ ដែល បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ…

លួចបានគ្រាន់គេតាមទាន់ក្រែល !សន្តិសុខក្រុមហ៊ុនតាមទាន់កម្មករម្នាក់លួចជ័រកៅស៊ូយកទៅលក់ចំនួន៧០០គីឡូក្រាម

(កំពង់ធំ)៖ ជនសង្ស័យ០១នាក់ រួមនិងជ័រកៅស៊ូចំនួន៧០០គីឡូក្រាម ត្រូវបានសន្តិសុខក្រុមហ៊ុនចេញល្បាតប្រទះឃើញកំពុងទិញ ហើយបានឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ច ហេតុិការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី ០១ មិថុនា ២០២០ នៅចំនុចចំការចន្ទីក្រោយផ្ទះជនសង្ស័យតំបន់អូបឹងរូង បរិវេណកសិដ្ឋាទី១ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ករណីទទួលផលចោរកម្មទិញជ័រកៅស៊ូដោយខុសច្បាប់ប្រព្រិត្តដោយជនសង្ស័យឈ្មោះ មាន មិន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក…

ទាស់ពាក្យសំដីគ្នាជនបង្កផ្ទុះកំហឹងទាញពូថៅកាប់គ្នារបួសធ្ងន់

(កំពង់ធំ)៖ ទាស់ទែងពាក្យសំដីគ្នា ជនបង្កផ្ទុះកំហឹងទាញពូថៅកាប់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ចូនទៅព្យាបាលនៅមនី្ទពេទ្យខេត្តកំពង់ធំ, ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ករណីហិង្សាដោយចេតនាមានអាវុធ(ពូថៅ) កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបងប្អូនដឹកបញ្ចូនទៅព្យាបាលនៅមនី្ទពេទ្យខេត្តកំពង់ធំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨ និង ០០ នាទី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលបង្កឡេីងដោយជនសង្ស័យម្នាក់ឈោ្មះ សៀប ហ៊ុយ ភេទប្រុស អាយុ ១៨ ឆាំ្ន ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិអណ្តូងព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានយកពូថៅកាប់ទៅលេីជនរងគ្រោះឈោ្មះ…