Month: June 2020

គ្រួសារជនចាស់ជរាពិការគ្មានទីពឹង និងគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារនៅ ឃុំកំពង់អុស ស្រុកជលគីរី បានទទួលអំណោយរបស់រាជរដ្ឋាភិបាល

កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបាន លោក ថោង ចំរើនប្រធានមន្ទីរ លោកឈាង ចន្ធី លោកស្រី សោម ស៊ីឡេង លោក ឈន សារិន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។ លោក…

តូបរបស់ជីវករខ្មែរចំនួន៤សរុបជា ទឹកប្រាក់រាប់ម៉ឺនដុល្លា ក្នុងផ្សាររ៉ុងក្លឿរត្រូវអគ្គីភ័យឆេះខ្ទីច..!

ប្រទេសថៃ,ខេត្តស្រះកែវ,តាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថាមានករណីអគ្គីភ័យ មួយបានកើតឡើង បណ្តាលអោយឆាបឆេះតូបអាជីករខ្មែរលក់ដូរ នៅក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ ខេត្តស្រះកែវ អស់ចំនួន៤តូប ប្រភពបានឲ្យដឹងថា បណ្តាលអោយខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លាឯណោះ របាយការណ៍របស់សមត្ថកិច្ចថៃបានបន្តថាហេតុការនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០វេលាម៉ោង០៨,៣០នាទី នៅចំណុចម្លុកចចាន១ ផ្សារចាស់រ៉ុងក្លឿ ស្ថិតស្រុកអារ័ញ ខេត្តស្រះកែវ ប្រទេសថៃ។ យោងតាមសារព័ត៌មានថៃដែលបានចុះផ្សាយ ថាករណីអគ្គីភ័យខាងលើនេះបង្ករឡើងដោយ សារផ្ទុះសេខ្សែរភ្លើងហើយបង្ករ ជាអណ្តាតភ្លើងឆាបឆេះតូបលក់ខោអាវ និងបណ្តាលអោយតូបចំនួន៤ជារបស់ជីវករខ្មែរបានរងការឆាបឆេះខ្ទីចគ្មានសល់រួមទាំង ឥវ៉ានផងនោះ សរុបជាទឹកប្រាក់ អស់រាប់ម៉ឺនដុល្លារ។ ករណីខាងលើនេះត្រូវបានកម្លាំងអាជ្ញាធរួមទាំងសមត្ថកិច្ចថៃបានចុះជួយអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ជា ច្រើនគ្រឿងរួមទាំងអេស្កា មួយគ្រឿងបានបាញ់ទឹក និងកាយផ្តាច់តូប ទើបបានរលត់ទៅវិញជាស្ថាពរ។សូមបញ្ជាក់ផងដែរថា…

ឃាត់ខ្លួនបុរសដែលជាមុខសញ្ញានឹងដើរទាក់សត្វជាប្រចាំ ២នាក់ ខណៈ កំពុងធ្វើសកម្មភាព ធ្វើ ធ្នាក់ ទាក់ សត្វ«ននាលខ្យងនិងសត្វផ្សេងៗទៀត

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង សហការជាមួយនិងប្រជាការពារ ធ្វើការចាប់ឃាត់ពីបុរស២នាក់ ខណៈកំពុងធ្វើសកម្មភាពធ្វើធ្នាក់ទាក់សត្វ«ននាលខ្យង»នៅចំណុចទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដកហូតមួយសត្វននាលខ្យងចំនួន៥ក្បាល, លប២គ្រឿង និងម៉ូតូចំនួន១គ្រឿង ។ ជនសង្ស័យទាំង២នាក់៖ ទី១-ឈ្មោះ ប៊ុន ស្នា អាយុ២៦ឆ្នាំ ទី២-ឈ្មោះប៊ិន ណេត អាយុ២៤ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិកំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចនគរបាលឱ្យដឹងថា…

ពលរដ្នចោតលោក ហេង ទ្រី បំពានសេចក្តីសម្រេចរបស់ឯកឧត្តម សុខ លូ មិនអោយពួកគាត់ ៤២គ្រួសារអាស្រ័យផលលើដី ៧៨ហិកតា ដោយសារមានអ្នកបញ្ចាពីក្រោយខ្នង

ខេត្តកំពងធំ ៖ ពលរដ្ឋរស់នៅក្នុងតំបន់អូបឹងរូងចោទលោក ហេង ទ្រី មន្ត្រីស្ថានីយ៍ដាំកូនឈើ និងមន្ត្រីនគរបាលម្នាក់ទៀតឈ្មោះ ឈឹម វណ្ណារិទ្ធថា បានកាប់បំផ្លាញ ដំណាំចន្ទី ដោយរារាំងមិនឲ្យពួកគាត់ដាំដុះអាស្រ័យផល គឺផ្ទុយពីសេចក្តីសម្រេចរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។ តាមប្រភពព័ត៏មានពីពលរដ្ឋថា លោក ហេង ទ្រី ដែលគេស្គាល់គាត់ថា ជាមន្ត្រីស្ថានីយ៍ដាំកូនឈើ និងជាមេឈ្មួញកាត់ឈើលក់អុសជុំវិញព្រៃអង់តែន រហូតក្លាយទៅជាវាលអង់តែនទៅហើយនោះ នៅមានមុខងារមួយទៀតដែលប្រជាពលរដ្ឋហៅលោក ហេង ទ្រី ថាជាមេប៉ុស្តិ៍កុងត្រូលជជុះដាក់ស្ទាក់ចាប់អ្នកដឹកឈើ ឬអុសណាដែលមិនចូលបង់លុយឱ្យប៉ុស្តិ៍គាត់ គឺចាប់ទំលាក់យកឈើទុក…

សមត្ថកិច្ចកម្ទេចកាកសំណល់សង្រ្គាមជិត ២.០០០គ្រាប់ នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត ២.០០០គ្រាប់ ត្រូវបានមន្រ្តីជំនាញ(ហេលឡូត្រាស) ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការបំផ្លាញចោលនៅនឹងកន្លែង ។ ករណីកម្ទេចកាកសំណល់សង្រ្គាមខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទី រហូតដល់ម៉ោង៩ និង០០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអូរក្បាលដំរី ស្ថិតនៅភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីកម្លាំងសហការខាងលើប្រាប់ថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភ័ណមុនទាន់ផ្ទុះនៅកម្ពុជានេះ…

ជិះម៉ូតូចាយលុយដុល្លាក្លែងក្លាយនគរបាលឃាត់ខ្លួន រកឃើញលុយ៤៧សន្លឹក

ខេត្តពោធិ៍សាត់៖ អ្នកក្រុងពោធិ៍សាត់ ១នាក់ជិះម៉ូតូបន្លំចាយលុយដុល្លាក្លែងក្លាយ នៅស្រុកភ្នំក្រវាញ ភ្លាត់ស្នៀតត្រូវបានកម្លាំងនគរបាលដេញក្របួចជាប់ នាំយកមកបន្តនីតិវិធិ រកឃើញប្រាក់ដុល្លារក្លែងក្លាយចំនួន ៤៧សន្លឹក ។ ករណីឃាត់ខ្លួនជនសង្ស័យជិះម៉ូតូបន្លំចាយលុយដុល្លាក្លែងក្លាយ បានអនុវត្តឡើងនៅវេលាម៉ោង១២ និង២០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានមន្ត្រីនគរបាលស្រុកភ្នំក្រវាញអះអាងថា…

បែកធ្លាយប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានឃុបឃិតជាមួយនឹងកូនចៅដើម្បី យកប្រយោជន៍រៀងៗខ្លួន

ខេត្តកំពង់ឆ្នាំងះក្រោយការគ្រប់គ្រងរបស់មន្ទីររបរិស្ថានខេត្តកំពង់ឆ្នាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបានប្រធានមន្ទីរបរិស្ថាននិងកូនចៅនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លក់និងផ្សំគំនិតបណ្តែតបណ្តោយអោយឈ្មួញឈួសឆាយទន្រ្ទានយកដីព្រះរាជក្រិត្យយ៉ាងអាណាធិបតេយ្យរហូតមានមន្ត្រីបរិស្ថានមួយចំនួនមានដីរាប់រយហិចតានៅក្នុងដែននោះផងដែរ! ហេីយក៏មានមន្ត្រីបរិស្ថានមួយចំនួនបានរត់ចោលស្រុកនិងកន្លែងធ្វើការផងដែរ! ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏មិនកាន់ជើងបុគ្គលរបៀបនេះដែរ។ ក្រោយពីឃេីញមានការកាប់រុករានឈួសឆាយដីជម្រកសត្វព្រៃភ្នំឱរ៉ាល់និងការមិនបង្ក្រាបរបស់ជំនាញបរិស្ថាននេះហេីយទេីបខេត្តបានបង្កេីតគណះកម្មការស្រាវជ្រាវទប់ស្កាត់ការកាប់ការរំលោភទន្រ្ទានកាន់កាប់ដីរដ្ឋដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់!ដែលមានលេខះ៣៨៤/២០លបកចុះថ្ងៃ១៥/០៥/២០/ក្រោយ មកសមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកដែលប្រព្រឹត្តបានជាហូរហែហេីយអ្នកខ្លះរត់គេចខ្លួនរួមទាំងមន្រ្តីបរិស្ថានដែលផ្សំគំនិតក្នុងអំពេីរនេះផង! តែគួរអោយអស់សំណេីចមានហ្វេសបុកឈ្មោះ កូនមានវាសនា ដែលឈ្មោះពិតប្រាកដដេវិតឆាណាយដែលអតីតមេធាវីដែលគេដេញនិងលប់ឈ្មោះចេញពីគណះមេធាវីតាំងពីប៉ុន្មានឆ្នាំមុនមកម៉េះដែលបុគ្គលនេះមានពាក់ពន្ធ័និងការទន្រ្ទានដីនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះដែរ! បានបង្ហោះតេះដៀលសមត្ថកិច្ចដែលគេខំបង្ក្រាបនិងទប់ស្កាត់ទាំងយប់ទាំងថ្ងៃនេះទៅវិញ!ការបង្ហោះរបៀបនេះមានភាពញ៉ុះញ៉ុងនិងលើកទឹកចិត្តអោយជនដែលប្រព្រឹត្តកាន់តែបានចិត្ត! បើតាមពត៏មានអាចយកជាការបានសមត្ថកិច្ចនិងអញ្ជើញអតីតមេធាវីដែលគេដេញចោលពីក្របខណ្ឌ័នេះមកសាកសួររឿងញ៉ុះញ៉ុងអោយមានការភាន់ច្រឡំមកលើសមត្ថកិច្ច។

ផ្ទះរឿងជាងសំណងចោតក្រុមហ៊ុនដាយមិនសិនស្ទូឌីយូថាជំពាក់លុយថ្លៃកម្លាំងពលកម្ម១១៦០ដុល្លាមិនព្រមសង

សៀមរាប=​ ជាងសំណង់មួយក្រុមកើតទុកមិនសុខចិត្តក្រោយពីបានធ្វើការជួសជុលហាងនំខេកមួយកន្លែង​ដែលមានយីហ៊ោ (ហាងនំហាវ៉ៃ) ស្ថិតនៅជាប់ផ្លូវស៊ីសុវត្ថិ ទល់មុខ វិទ្យាល័យ១០ មករា​ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីបានធ្វើការជួសជុលហាងនំខេករួច មិនបានទទួលលុយឈ្នួលកម្លាំងពលកម្ម និងលុយទិញសម្ភារះដែលទិញដាក់នោះទេ ខាតបង់ទាំងលុយនិងទាំងពេលវេលា ហើយត្រូវបានប្រធាន ក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ រឹះគន់មើលងាយគ្រប់បែបយ៉ាងដោយប្រើសំដីអសារោះ ។ លោក គង់ វាសនា ០៦១ ៧១១៤៦១ជាងសំណងបានរៀបរាប់ថាខ្ញុំនិងក្រុមការងារបានទទួលម៉ៅការសំណង់តពីក្រុមហ៊ុន ដាយមិនសិនស្ទូឌីយូ ដើម្បីធ្វើការជួសជុលហាងនំខេកយីហ៊ោ (ហាងនំហាវ៉ៃ) ដែលមានទីតាំងខាងលើ ក្នុងការជួលជុលនេះប្រើរយះពេល១ខែពេញ ក្រោយពីធ្វើការជួសជុលរួចខ្ញុំបានសុំបើកលុយពីប្រធានក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ ដែលមានទីតាំងនៅក្នុងភូមិ តាភុល…

អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំក្រយា ស្រុកសន្ទុក

កំពង់ធំ : លោក សុខ លូ អភិបាលខេត្តកំពង់ធំបានជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយដីធ្លីដែលមានបញ្ហាជាមួយក្រុមហ៊ុន ដើម្បីឲ្យប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មឡើងវិញ នាវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩កំពុងតែសម្លាប់ប្រជាពលរដ្ឋជាច្រើននៅលើពិភពលោក។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកការពារឱ្យបានត្រឹមត្រូវតាមក្បួនអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកអភិបាលខេត្តបានថ្លែងបន្តថា លោកតែងតែគិតគូរយកចិត្តទុកដាក់ អំពី សុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង ណាម្នាក់អត់ស្បៀងស្លាប់នោះទេគឺត្រូវធ្វើយ៉ាង ណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព…