Month: July 2023

ពលរដ្នស្នើរអោយលោក ងួនរតនះ អភិបាលខេត្តកំពង់ធំចាត់វិធានការជនឆ្លៀតឱកាស វាទយកដីព្រៃឡង់ជាបន្ទាន់ខណះជិតបោះត្នោតជ្រើសរើសតំណាងរាស្រ្ដចូលមកដល់

ខេត្តកំពង់ធំ=ខណះជិតបោះត្នោតជ្រើសរើសតំណាងរាស្រ្ដជនឆ្លៀតឱកាសមួយក្រុមសម្រុកជួលអ្នកភូមិអោយកាប់រាន់បំផ្លាញព្រៃឡង់វាទយកដីជាច្រើនហិចតាស្ថិតនៅត្រង់ចំនុច ទូលតាម៉េត ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនៅមិនឆ្ងាយពីស្នាកការបរិស្ថានអូរក្រពើក្រោមត្រឹមតែ៦គីឡូម៉ែត្រតែប៉ុណ្ណោះសកម្មភាពកាប់បំផ្លាញវាទយកដីព្រៃ ដោយប្រើប្រាស់រណាយន្ដនិងកាំបិត ពូថៅ ជាដើម។ តាមប្រភពពីអ្នកស៊ីឈ្នួលកាប់ព្រៃបានប្រាប់អ្នកសារព័ត៏មានថា ពួកគាត់កាប់ព្រៃអោយថៅកែ ឈ្មោះ ពេក កន ជាប្រពន្ធ និងប្ដីឈ្មោះ ឈឹមត្រេង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បើយោងតាមប្រភពអ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកសារព័ត៏មានបានអោយដឹងថា លោក ជនជីន មេស្នាក់ការបរិស្ថានអូរក្រពើក្រោម អសមត្ថភាពមិនបង្រ្កាប់បទល្មើសទុកអោយ…

តើស្រះទឹកបុរាណ ហៅថាស្រះតាធុនតភ្ចាប់ពី(ស្ពាននាគ)ត្រូវបានគេលក់ដូរមែនទេ?ដែលបច្ចុប្បន្នត្រូវបានគេចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ

សៀមរាប÷ ស្រះទឹកបុរាណមួយកន្លែងត្រូវបានគេហៅថាស្រះ(តាធុន)ដែលមានចម្ងាយត្រឹមតែ១០០ម៉ែត្រពីស្ពានបុរាណ(ស្ពាននាគ)មានអាយុកាលរាប់សតវត្សមកហើយស្ថិតនៅក្នុង ភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគេចាក់ដីលុបធ្វើជាកម្មសិទ្ធស្ទើរតែទាំងស្រុងដោយមិនខ្លាចរអារពីសំណាញច្បាប់សូម្បីតែបន្ដិច ទង្វើបែបនេះធ្វើអោយមានការរឹះគន់ទៅលើ អាជ្ញាធរដែលអសកម្មបណ្ដែរបណ្ដោយអោយមានបទល្មើសកើតឡើងសូម្បីតែស្រះបុរាណក៏ហ៊ានរំលោភបំពាន់ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិដែរ។ យោងតាមសំដីពលរដ្នក្នុងមូលដ្ឋានបានថ្លែងថាស្រះបុរាណនេះត្រូវតែរួមនាំគ្នាថែរក្សាអភិរក្សជីកអោយជ្រៅដើម្បីរំដោះទឹកខែវស្សា មិនគួរណាចាក់ដីលុបយកធ្វើជាកម្មសិទ្ធិនោះទេព្រោះវាជាកេរ្ដិ៍ដំណែលរបស់ដូនតាដែលបន្សល់ទុកសំរាប់កូនចៅជំនាន់ក្រោយប្រើប្រាស់ទឹកសំរាប់សត្វគោ ក្របី ស្រោចស្របដំណាំ និងផ្ដល់ត្រីជីវចម្រុះជាដើម!តែបច្ចុប្បន្នជនល្មើសមួយក្ដាប់តូចឆ្លៀតឱកាសឃុបឃិតគ្នា ខណះជិតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានចាក់ដីលុបយ៉ាងរលូនបែរជាអាជ្ញាធរនិងមន្រ្ដីអប្សរាសម្ងំឈឹងមិនមានវិធានការទប់ស្កាត់។ ទើបតែមកដល់ថ្ងៃ អង្គារ ទី១១ ខែ កក្កដា ឆ្នាំ ២០២៣ អាជ្ញាធរស្រុកជីក្រែងនិងការិយាល័យជំនាញព្រមទាំងអ្នកពាក់ព័ន្ធបានចុះទៅពិនិត្យមើលទីតាំងដែលគេបានចាក់ដីលុបស្រះបុរាណ ព្រមទាំងព្រមានចាត់វិធានការចំពោះបុគ្គល់ឈ្មោះ សុខ សាន្តបញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំ( សុខ សាន្តបញ្ញា…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ក្នុងចំណោម ៣ នាក់ ដែលជាក្រុមចោរគោះផ្ទះប្រជាពលរដ្ឋ

សៀមរាប/= សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ក្នុងចំណោម ៣ នាក់ ដែលជាក្រុមចោរគោះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងជាង ២២ យប់ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុច ដេប៉ូលក់គ្រឿងសំណង់ ក្បែរអាងចម្រោះទឹកកខ្វក់ ក្នុងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ ២ នាក់ ក្នុងចំណោម ៣…

អបអរសាទរ បុណ្យរុក្ខទិវា ( ៩ កក្កដា ) ឆ្នាំ២០២៣ កូនឈើទាល និង គគី ចំនួន២ពាន់៥០០ដើមត្រូវបានដាំដុះលើផ្ទៃដី៤ហិចតា

សៀមរាប=អបអរសាទរ បុណ្យរុក្ខទិវា ( ៩ កក្កដា ) ឆ្នាំ២០២៣កូនឈើទាល និង គគី ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី៤ហិចតា ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង…

ធ្ងន់ករហើយ!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆក់់កាបូបនៅផ្សារត្រពាំងវែងបណ្ដាលអោយជនងគ្រោះដួលបោកក្បាលស្លាប់

(ខេត្តកំពង់ធំ) ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់បានហើយក្រោយធ្វើសកម្មភាពលួចឆក់កាបូបបណ្ដាលអោយជនងគ្រោះដួលធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ត្រង់ចំណុចមុខផ្សារត្រពាំងវែង ចន្លោះគីឡូម៉ែត្រ១៥៩ក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែននៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់ អង្គភាពសាព័ត៏មានរិទ្ធីដាវដែក ថាបន្ទាប់ពីទទួលបានព័ត៌មានករណីចោរលួចឆក់ ខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត…

ក្រុមឈ្មួញស្គាល់ចិត្តថ្លើមមន្រ្ដីជំនាញផ្គើននិងបទបញ្ជាថ្នាក់ខេត្តលួចដឹកឈើសិប្បកម្មបែរជាជាប់អន្ទាក់កម្លាំងអាវុធហត្ថ

ព្រះវិហារ ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាអនុប្រធាន អចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅភូមិសាស្ត្រខេត្ត បានស្ងប់មួយរយៈពេល និងបង្ក្រាបបានជាច្រើនករណី ។ តែថ្មីៗនេះក្រុមរថយន្ដធន់ត្រាដឹកសិប្បកម្មកែច្នៃគ្មានច្បាប់អនុញាតិ និងរថយន្ដសាំយ៉ុង ដឹកក្ដា នៅតែបន្តលួចចេញជាបន្តបន្ទាប់ ដោយក្រុមធន់ត្រាលួចដឹកចេញនៅពេលយប់ ចន្លោះពីម៉ោង០១យប់រហូតដល់ទៀបភ្លឺ ដោយបើកបរក្នុងល្បឿនលឿនហួសកំណត់ មិនក្រោមពីល្បឿន១២០គីឡូម៉ែត្រក្នុង១ម៉ោងនោះទេ។ ជាពិសេសទៀបភ្លឺ បងប្អូនអ្នកមកផ្សារទិញបន្លែ មានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ខ្លាចមានគ្រោះថ្នាក់បង្កដោយរថយន្ដខាងលើនោះ។ សមត្ថកិច្ចបានបង្ហើបឲដឹងថា មិនត្រឹមតែប្រជាពលរដ្ឋនោះទេ សូម្បីតែសមត្ថកិច្ចក៏ញញើតនិងក្រុមពួកនេះដែរ បើឈរធ្វើចរាចរណ៍ និងដាក់បារាសក៏មិនជាប់ដែរ…

ឈ្មួញថ្កើនយកគ្រឿងចក្រចូលឈូសឆាយដីព្រៃក្នុងអាងធារាសាស្ត្រ ទំនប់ម្កាក់ ខណៈពេលជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ ២០២៣

សៀមរាប÷ ឈ្មួញយកគ្រឿងចក្រចូលឈូសឆាយដីព្រៃក្នុងអាងធារាសាស្ត្រទំនប់ម្កាក់ជាអាងដ៏ធំមួយ ដែលមានព្រៃឈើសេសសល់ស្ថិតក្នុងឃុំ គោកធ្លកលើ និងឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាបថ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល។ យោងតាមសម្តីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិ ក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ដែលកំពុងអាស្រ័យផល នៅចំណុចអូរ ក្បាលដំរី ប៉ែកខាងកើត ស្ថិតក្នុងអាងទំនប់ម្កាក់ បានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋបានកាប់រានព្រៃនៅចំណុចនេះដោយដៃ ហើយភ្ជួររាស់ដោយន័ង្គលគោ ក្របី ឬគោយន្តកន្ត្រៃ មិនដែលមាននណាម្នាក់ហ៊ានយកត្រាក់ទ័រ មកឈូសឆាយទេ ទើបតែឆ្នាំនេះជាពេលដែលជិតបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តស្រាប់តែមានគេយកត្រាក់ទ័រមកឈូសឆាយ។ គាត់បន្តទៀតថាម្ចាស់ត្រាក់ទ័រមានឈ្មោះ( គក់ ) បច្ចុប្បន្ន រស់នៅភូមិ ចេក ឃុំ…

ពលរដ្ឋចោទប្រកាន់ថា៖លោកម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែង នៅក្នុងភូមិបុស្សក្រឡាញ់ បានពុះដីឡូតិ៍លក់អត់មានច្បាប់អនុញ្ញាតិ

ខេត្តសៀមរាប៖ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ពីកង្វល់ដល់អ្នកកាសែតថា លោក ម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានពុះដីលក់គ្មានច្បាប់ទម្លាប់ ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះអាចមានពលរដ្ឋរងគ្រោះជាច្រើននាក់ផងដែរដោយសារតែទិញដីខុសច្បាប់ និងខុសស្តង់ដា។ ប្រភពបន្តទៀតថា មន្ត្រីគួរចុះពិនិត្យដីទាំងនោះ និងប័ណ្ណ ប៉ាតង់ តើអាចចេញឲ្យបានទេបើដីនោះនៅជាប្លង់ទន់នៅឡើយ? មន្ត្រីខាងច្បាប់ដីធ្លីបានឲ្យដឹងថា ដើម្បីអាចពុះដីឡូតិ៍លក់បានថៅកែដីឡូតិ៍ត្រូវគោរពគោលការណ៍ដូចខាងក្រម៖ទី១-ត្រូវមានប័ណ្ណប៉ាតង់ទី២-ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដីទី៣-ត្រូវមានច្បាប់ បំបែកក្បាលដីទី៤-ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលែងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ ចុះក្រោម។ អ្នកកាសែត នៅពុំទាន់អាចសុំការបកស្រាយបំភ្លឺពីលោក ម៉េង…

ឈ្មួញដឹកឈើសប្បាយនិងដឹកជញ្ជូនឈើ តាមរយៈគោយន្ដកន្ត្រៃចូលមកខេត្តឧត្តមានជ័យ បែរជាមន្ដ្រីជំនាញពាក់ព័ន្ធសម្ងំឈឹងមិនចុះបង្រ្កាប

ខេត្តឧត្តរមានជ័យ មួយរយៈពេលចុងក្រោយនេះឃើញថាមានក្រុមឈ្មួញ រកស៊ីបទល្មើសព្រៃឈើជាច្រើនកំពុងតែសម្រុកដឹកឈើមកចូលខេត្តឧត្តរមានជ័យ ដែលភាគច្រើនដឹកចេញពីទឹកដីស្រុកគូរលេន ខេត្តព្រះវិហារតែមិនមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្រាបសោះ ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើស្រុក ត្រពាំងប្រាសាទ និងមន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ បើយោងតាមប្រភពខ្លះបានបញ្ចាក់ថា រាល់ថ្ងៃនេះមានក្រុមឈ្មួញ ដឹកជញ្ជូនបទល្មើសព្រៃឈើសឹងតែរាល់ថ្ងៃរាល់យប់ដែលដឹកចេញពី ស្រុកគូលេន ខេត្តព្រះវិហារ ប៉ុន្ដែមន្ដ្រីជំនាញពាក់ព័ន្ធមិនដែលឃើញបង្ក្រាបបានម្ដងណាឡើយគឺបានតែអង្គុយសំឡឹងមើលការដឹកជញ្ជូនឈើតែប៉ុណ្ណោះ។ ទាំងអស់នេះហើយបានជាមានមហាជនជាច្រើនដាក់ការសង្ស័យថា ប្រហែលជាបានទទួលលោភសក្ការះណាមួយពីក្រុមឈ្មួញទាំងអស់នោះហើយបានជាមន្ដ្រីទាំងអស់នោះមិនហ៊ានបង្ក្រាបសុខចិត្តឈរអោបដៃមើលការដឹកជញ្ជូនឈើទៅវិញ តែប្រហែលជាពួកគាត់មិនដឹងឬដឹងហើយតែធ្វើមិនដឹង៕ ព័ត៌មានបឋម