Month: March 2026

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន បង្ក្រាបបទល្មើសឆក់ត្រី ឃុំសំព្រោច ស្រុកស្ទោង

ខេត្តកំពង់ធំ÷ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី ៤ ) ប្រចាំការ ទីបញ្ជាការស្រាល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃ ចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៦បានសហការណ៍ជាមួយកម្លាំងទីបញ្ជាការស្រាល ប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង…

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកវរសេនីយទោ ខេងពៅ ចុះបង្ក្រាបបទល្មើសនេសាទ

ខេត្តសៀមរាប÷ លោកវរសេនីយទោ ខេងពៅ នាយទាហាន នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប(យោធភូមិភាគទី៤ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០២៦ បន្តដឹកនាំកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនេសាទតំបន់មាត់ខ្លាក្នុងភូមិសាស្ត្រស្រុកជីក្រែងដោយមានកម្លាំងរួមចំនួន៦នាក់,អាវុធAkចំនួន២ដេីមគ្រាប់ចំនួន៦០គ្រាប់កាណូត០១គ្រឿងសហការណ៍ជាមួយជំនាញជលផលសង្កាត់អន្លង់សំណរចំនួន១នាក់ សហគមស្ទឹងជ្រៅចំនួន៣នាក់ចេញល្បាតចាប់ពីចំណុច48pvv(10377-25445)មាត់ខ្លាដល់ចំណុច48pvv(16291-34697)លទ្ធផល: រុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទនៅហ្នឹងកន្លែងមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៨ របាំងប្រវែង៨៥០ម៉ែត្រ ; ឡុកសាច់អួនចំនួន១០គ្រឿង ; លូរឺ លបស្បៃអួនចំនួន១០មាត់;ចម្រឹងសរុប ២៦០ដេីមនៅចំណុច48pvv(16291-34697) សកម្មភាពចាប់បទល្មេីសឆក់ត្រីបានមួយករណីនៅចំណុច48pvv(15180-18540)តំបន់អភិរក្សទួលស្រោងវត្ថតាងរួមមាន ១-ឈ្មោះលាវ ម៊ក់ភេទប្រុសអាយុ២១ឆ្នាំនៅភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ; ២-កាណូតស្មាច់១គ្រឿងបណ្តោយ៥.៤មទទឹង០,៨មជំរៅ០,៤មម៉ាសុីនម៉ាកHINOTA ៣៥សេស;…

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងឃុំអន្លង់សំណរភូមិសាស្ត្រស្រុកជីក្រែង

សៀមរាប÷លោកវរសេនីយីទោ ខេង ពៅ នាយទាហាន នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប (យោធភូមិភាគទី៤) សហការជាមួយលោក ឆុង ធឿន នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងលោកស ម៉ាប់ នាយផ្នែករដ្ធបាលជលផលដំដែក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចកោះដាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង បានចំនួន ០២ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ១/នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ ក្បាលលបរ៉ាវ ចំនួន២គ្រឿង របាំងសាច់អួន…

រដ្ឋបាលខេត្ដសៀមរាប បើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់

រដ្ឋបាលខេត្ដសៀមរាប បើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ ក្នុងក្រុងសៀមរាបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្ដសៀមរាប សហការជាមួយ សង្កាត់គោកចក បានរៀបចំបើកលំហាបើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ ក្នុងក្រុងសៀមរាប ដើម្បីបណ្ដុះបណ្ដាលអំពីការជម្លៀសពេលមានទឹកជំនន់ ព្រមទាំងបង្កើនកម្រិតយល់ដឹងទៅនឹងគោលការណ៍ស្ដីពីការជម្លៀសប្រជាជនពីទឹកជំនន់ និងការមើលប្រសិទ្ធភាពការគ្រប់គ្រងគ្រោះមហន្ដរាយរបស់អាជ្ញាធរពាក់ព័ន្ធ ដែលធ្វើឡើងក្រោមអធិបតីភាព លោក លន់ ទ្រព្យ ប្រធាននាយកដ្ឋានប្រតិបត្ដិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ គ្រោះមហន្ដរាយយើងមិនអាចដឹងមុនបាននោះទេ…

បទល្មើសឆក់ត្រីកើនឡើងក្នុងស្រុកស្ទោងក្នុងដែនគ្រប់គ្រងរបស់លោក គនចាន់សីហា

ខេត្តកំពង់ធំ÷ មានការរិះគន់ពីមហាជនថាចាប់តាំងពីលោក លោកសាយគឹមឡម ឡើងជាអភិបាលស្រុកស្ទោងនឹងលោក ជិនស៊ីថា ឡើងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបទល្មើសឆក់ត្រីកើនឡើងជាលំដាប់ ជាក់ស្ដែងបទល្មើសឆក់ត្រីមិនមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពសោះឡើយ។តើលោកជិនស៊ីថា បានដឹងដែរឬទេ?ឬមួយគ្មានមន្ត្រីរាយការណ៍ ពីបទល្មើសឆក់ត្រីទាំងនេះ !នេះបើគ្មានប្រជាពលរដ្ឋឬអ្នកសារព៌តមានចុះទៅដល់ទីកន្លែងផ្ដិតយករូបភាពម៉្លេះសមអាជ័យធ្លាក់ទឹកហៃអើៗបាត់ទៅហើយ។ ពលរដ្ឋស្នើរសុំឱ្យ លោក សាយគឹមឡម អភិបាលស្រុកស្ទោងនិងលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មេត្តាពិនិត្យ ណែនាំនិងមានវិធានការឱ្យមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យករណីបទល្មើសឆក់ត្រីនេះផង កុំជឿតែរបាយការណ៍ភូតភរនិងសម្ងំក្នុងម៉ាស៊ីនត្រជាក់ច្រើនពេក បើមិនដូចច្នេះទេពូជត្រីទាំងតូចធំមុខតែវិនាសហិនហោចគ្មានសែសសល់ឡើយ។លោក សាយគឹមឡម អភិបាលស្រុកស្ទោងបានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមត្រឹមតែពាក្យអរគុណតែប៉ុណ្ណោះមិនបានបញ្ជាក់ពីវិធានការទប់ស្កាត់ឬបង្ក្រាបបទល្មើសឡើយ។ លោកជិនស៊ីថា បានបកស្រាយតាមប្រព័ន្ធតេលេខក្រាមថា លោកបានដាក់កម្លាំងឲ្យឃ្លាំមើលបទល្មើសឆក់ត្រីនេះរួចហើយក្រោយពីទទួលបានព័ត៌មានឆក់ត្រីនៅចំណុចខាងលើ។តាមប្រភពច្បាស់ការបានអោយដឹងថាពួកអ្នកឆក់ត្រីបានឆក់នៅចំណុចកូនក្អែកឬរលាំទ្រុងទឹកដីឃុំសំព្រោច ស្រុកស្ទោង មិនមែននៅឃុំបាឡតទេ ព្រោះខាងបាឡតម៉ូតូមិនអាចជិះទៅដល់ទេ។លោក គនចាន់សីហា នាយសង្កាត់រដ្ឋបាលស្ទោងបានឆ្លើយតបក្នុងប្រព័ន្ធតេឡេក្រាមថាប្រហែលជានៅក្នុងឃុំបាឡតហើយព្រោះឃើញគេផ្សាយបែបហ្នឹង…

រដ្ឋបាលខេត្តសៀមរាបសូមឲ្យគ្រូពេទ្យទាំងអស់ត្រូវប្រើឥរិយាបថឲ្យបានសមរម្យចំពោះអ្នកជម្ងឺ នឹងចាំទុកគ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិត

ខេត្តសៀមរាប÷ អង្គសន្និបាតដែលធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមទ្ធិផល និងលទ្ធផលការងារនៃការអនុវត្ត តួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងមក និង ពិភាក្សាដាក់ចេញនូវទិសដៅអាទិភាពនានា សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដែលបានដំណើរការទៅអស់រយៈពេលមួយថ្ងៃកន្លះ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័ន្តទី៧ ត្រូវបានបិទនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលោកវេជ្ជបណ្ឌិត…

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវផ្ដល់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ខេត្តសៀមរាប ៖លោកឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ស្នងការ​នគរបាលខេត្ត អញ្ជើញចូលរួមក្នុង ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ស្នងការ​…

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៥

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥ លើកទី១៩ ក្រោមប្រធានបទ (យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលប្រចាំខេត្ត ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ…

រថយន្តពីរគ្រឿងបុកគ្នាផ្ទុះឆេះស្លាប់មនុស្សម្នាក់និងឆេះសម្ភារៈអស់ទាំងស្រុង

ខេត្តកំពង់ធំ÷ រថយន្តពីរគ្រឿងបើកបរលើកំណាត់ផ្លូវជាតិលេខ០៦ក្នុងទិសផ្ទុយគ្នាមកដល់ចំណុចកើតហេតុត្រង់គីឡូម៉ែត្រក្មុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង1.00នាទីយប់ឈានចូលថ្ងៃទី19ខែមិនាឆ្នាំ2026 បណ្ដាលឲ្យឆេះរថយន្តពីរគ្រឿងស្លាប់មនុស្សម្នាក់ ងាប់សត្វគោជាច្រើនក្បាលនិងឆេះសម្ភារៈក្នុងរថយន្តអស់ទាំងស្រុង។ យោងតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបាននេះដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សឆេះស្លាប់ម្នាក់ ភេទប្រុស បើកបររថយន្តម៉ាកកាមរីហើម (ដឹកសត្វគោ)ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2A-1274 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានឆេះស្លាប់ក្នុងរថយន្ត ប៉ុន្តែបានដឹងពីសាច់ញាតិគឺរស់នៅក្នុងភូមិថ្មី បន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ជាចំណុចដែលពលរដ្ឋដាក់ការសង្ស័យថាគោនេះដឹកពីប្រទេសថៃឆ្លងកាត់ខេត្តសៀមរាប ចូលទឹកដីខេត្តកំពង់ធំដោយមានការទំនាក់ទំនងជាមួយនឹងពេទ្យសត្វ។ ចំណែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ផ្លាកលេខព្រះសីហនុ3A-5738អ្នកបើកបរឈ្មោះស្រស់ ភាព ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិតាំងក្រសាំង…