លោក សាយ គឹមឡម អញ្ជើញប្រគល់ថវិកាបេឡាមរណៈជូនគ្រួសារសមាជិកគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តន៍កម្ពុជាស្រុកស្ទោង នៅឃុំពពក
(កំពង់ធំ)÷ លោក សាយ គឹមឡម អញ្ជើញប្រគល់ថវិកាបេឡាមរណៈជូនគ្រួសារសមាជិកគណៈកម្មាធិការសមាគមអតីតយុវជននិងនិវត្តន៍កម្ពុជាស្រុកស្ទោង នៅឃុំពពក នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងឱកាសនោះលោកបានសម្ដែងសមានុចិត្តក្រៀមក្រំចូលរួមសោកស្ដាយ និងរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់ ឪពុក បង ប្អូន និងជាបង្គោលមេគ្រួសារដ៏សំខាន់ដែលបានពលី សាច់ស្រស់ឈាមស្រស់ ដើម្បីក្រុមគ្រួសារ បុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ។ លោកបន្ថែមថា ការបាត់បង់អាយុជីវិតរបស់នរណាម្នាក់វាគឺជាច្បាប់ធម្មជាតិ យើងមិនអាចប្រកួតប្រជែងឬប្រឆាំងតវាបានឡើយ ព្រោះមនុស្សគ្រប់រូប មានរូបមានរោគ ជរាព្យាធិមរណៈយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ការឧបត្ថម្ភគាំទ្រប្រគល់ថវិកាបេឡាមរណៈនៅក្នុងឱកាសនេះគឺជាការ ដឹងគុណ…
